CamNews

ជីវិត និងការងារ 

អាយុចាប់ពី២៥ឆ្នាំ ស្រី្ដត្រូវបរិភោគអ្វី ឱ្យរក្សាបានសម្រស់?

អ័រមូនត្រូវបានបង្កើតឡើងច្រើនជាង៧៥ប្រភេទនៅក្នុងរាងកាយមនុស្សនៅ
ពេលស្រ្តីមានកម្រិតអ័រមូនច្រើនក្នុងរាងកាយនោះនឹងអាចរក្សាបានភាពក្មេង
ជាងវ័យបើធៀបនឹងស្រ្តីដែលមានវ័យដូចស្មើគ្នាតែមានកម្រិតអ័រមូនទាប។


ចាប់ពីអាយុ២១ដល់២២ឆ្នាំគឺជាដំណាក់កាលកំពូលនៃវ័យក្រមុំ ហើយវាក៏ជាវេលាដែល
ប្រព័ន្ធបញ្ចេញអ័រមូនត្រូវធ្វើការខ្លាំងក្លា។ចាប់ពី២៥ឆ្នាំឡើងទៅ កម្រិតអ័រមូនដែលត្រូវ
បញ្ចេញក្នុងរាងកាយនឹងប្រព្រឹតទៅតាមល្បឿនមួយគឺត្រូវថយចុះ១៥%រៀងរាល់១០ឆ្នាំ។
មុខងារទាំងឡាយនៅក្នុងរាងកាយក៏ត្រូវធ្វើការទៅរកភាពចាស់ជាបន្ដបន្ទាប់ ស្បែកនឹង
ទៅជាជាំខ្មៅ ស្មារតិលែងនឹងននិងមានការហត់នឿយ។មកដល់វ័យ៦០ឆ្នាំ កម្រិតអ័រមូន
ដែលត្រូវបញ្ចេញក្នុងរាងកាយស្រ្តីនឹងនៅសល់ត្រឹមតែ១/៥បើធៀបនឹងកាលវ័យនៅក្មេង។


ខ្វះអ័រមូន
នឹងមានអាការៈបែបណា?
១/​ ឈឺក្បាល គេងមិនស្កប់ ៖ខ្វះដំណេកឬគេងមិនឆ្អែត អស់កម្លាំង ឈឺក្បាល ស្មារតិអន់ថយ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។
២/ រដូវមិនទៀងទាត់ ៖ការមករដូវ ពេលខ្លះលឿនតែពេលខ្លះក៏យឺត ហើយអំឡុងពេលមក
រដូវតែងអូសបន្លាយយូរជាងធម្មតា។
៣/ ស្បែកងាយវិវត្តទៅរកភាពចាស់ ៖ស្បែកជ្រួញ ស្ងួត រន្ធរោមធំឡើងៗ ហើយស្បែកមុខ
ក៏កាន់តែប្រែជាព័ណ៌លឿន។
៤/ រសាប់រសល់ ៖ព្រួយច្រើន ដង្ហើមខ្លី ងាយប្រតិកម្មនឹងបញ្ហាអ្វីមួយ អាចនឹងមានជម្លោះ
ដោយសារតែរឿងតូចតាច ពេលណាក៏រអូរទាំ មានពេលខ្លះមិនអាចទប់នឹងអារម្មណ៍របស់
ខ្លួនឯងបាន ហើយពេលយប់ចេះតែរសាប់រសល់គេងមិនស្កប់។

អាហារល្អបំផុតសម្រាប់កែសម្រួលអាការៈខាងលើ
បណ្ដាអាការៈខាងលើគឺសុទ្ធតែទាក់ទឹននឹងមុខងារតម្រងនោម ថ្លើមនិងផាលក្នុងរាងកាយ។
តម្រងនោម ថ្លើម ផាលក៏ចូលចិត្ត អាហារដោយឡែករបស់វា៖
១/តម្រងនោមចូលចិត្តអាហារមានព័ណ៌ខ្មៅ មានរសជាតិប្រៃបែបធម្មជាតិដូចជាល្ងរ ផ្សិត
ត្រចៀកកណ្ដុរខ្មៅ ផ្សិតក្រអូប(ឬផ្សិតខ្មៅចិនឬផ្សិតព្រៃខ្មៅ)សណ្ដែកខ្មៅ អង្ករព័ណ៌ខ្មៅបង្គារ
ប្រភេទងាវ។ល។


២/ថ្លើមចូលចិត្តប្រភេទអាហារព័ណ៌បៃតងដូចជាស្ពៃជើងទា(Spinach)ស្ពៃបូកគោ ស្ពៃភ្លៅ
កង្កែប។

៣/ផាលចូលចិត្តអាហារមានព័ណ៌លឿង រសផ្អែមបែបធម្មជាតិដូចជា ល្ពៅក្រហម ក្រូចឃ្វិច ក្រូចឆ្មារព័ណ៌លឿង ពោត និងចេកអំបូង។ល។


អាហារដែលមានព័ណ៌លឿងមានប្រយោជន៍និងប្រសិទ្ធិភាពខ្ពស់ដល់ផាល ព្រោះវាអាច
បង្កើនសកម្មភាពរបស់ក្រពះ កែសម្រួលថាមពលនិងឈាមកាត់បន្ថយស្ថានភាពមិនសូវ
បញ្ចេញអ័រមូនរបស់ស្រី្ត។អាហារទាំងនេះមានប្រយោជន៍ដល់ការរំលាយអាហារ ជួយកែ
លំអការចងចាំ។


ស្រ្តីទាំងឡាយគួរតែចាប់ផ្ដើមទទួលទានអាហារមានព័ណ៌លឿងដើម្បីកែសម្រួលស្ថាន
ភាពខ្វះអ័រមូនសម្រាប់រាងកាយដើម្បីជួយរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ៕

សូរីយ៉ា





Tags: