CamNews

តារា 

ឌីជេ ក្តិប ហ៊ាន​ស្បថ​មុខ​ព្រះ​អង្គ​ដងកើ ថា​លោក​មិន​បាន​ច្រៀង​រិះគន់​រដ្ឋាភិបាល (Video Inside)

ភ្នំពេញៈ តារាចម្រៀងរ៉េប មានឈ្មោះបោះសំឡេង មួយរូប នៅក្នុងប្រទេសកម្ពុជា ឌីជេ ក្តិប
បានចេញមុខបដិសេធ ថាខ្លួនមិន បានច្រៀង បទចម្រៀងបែប Hip Hop ដែលមានចំណង
ជើងថា "ស្រុកខ្មែរអភិវឌ្ឍន៍អស់ទាស់" ដែលបង្ហោះ ជាសាធារណៈ នៅលើ youtube ក៏ដូចជា
Facebook នោះទេ។

កន្លងទៅថ្មីៗនេះ មានសាធារណៈជនជាច្រើន បានយកឃ្លីបវីដេអូ បទចម្រៀងមួយបទ ដែល
បកស្រាយរិះគន់ទៅលើការ អភិវឌ្ឍន៍ក្នុងប្រទេស របស់រាជរដ្ឋភិបាល យ៉ាងចាស់ដៃ មានរយៈ
ពេលប្រមាណ 2៖59 នាទី ដោយ គេអះអាងថា ជាការបកស្រាយរបស់ តារាចម្រៀងមាឌល្អិត
ឌីជេ ក្តិប បង្ហោះតពីមួយទៅមួយ ពាសពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook។

មិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងផ្នែករ៉េប ឌីជេ ក្តិប បានចេញមុខបកស្រាយក្តែងៗ តាម
រយៈ វីដេអូ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣
នេះថា លោកពិតជាមិនសប្បាយចិត្តទេ នៅពេលដែល ឃើញវីដេអូ ដែលគេបង្ហោះ បទចម្រៀង
មួយបទ ដែលគេនិយាយថា លោកជាអ្នកនិពន្ធ និងច្រៀងបទចម្រៀងមួយនេះដោយផ្ទាល់។

ឌីជេក្តិប បាននិយាយ ទាំងសំឡេងធ្ងន់ៗថា "ខ្ញុំហ៊ានអះអាង និងស្បថ នៅមុខព្រះអង្គដងកើ ឲ្យ
ស្លាប់ មួយពូជ ក៏បានដែរ គឺខ្ញុំមិនបានច្រៀង បទចម្រៀងនេះទេ ហើយខ្ញុំសង្ឃឹមថា ប្រិយមិត្តពុក
ម៉ែបងប្អូន នឹងយល់ ហើយស្តាប់បទចម្រៀង មួយបទនេះ សារជាថ្មីម្តងទៀត ព្រោះថាខ្ញុំស្តាប់បទ
នេះ សំលេង គឺ ស្រដៀងតែមួយឃ្លា ដំបូងបន្តិចតែប៉ុណ្ណោះ"។

តារាចម្រៀងមានឈ្មោះបោះសំឡេងក្នុង ស្រទាប់យុវវ័យរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ពេល
នេះ លោកគឺជាជនរងគ្រោះ ដែលត្រូវបានគេចោទប្រកាន់ ដោយសារចម្រៀងមួយបទនេះហើយ
ទំលាក់កំហុសថា លោកជាអ្នកច្រៀងទៅវិញ ៕

វីដេអូដែលឌីជេក្តិបបកស្រាយថាមិនបានច្រៀងរិះគន់រដ្ឋាភិបាល

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: dj kdeb entertainment khmer star