CamNews

តារា 

Selena Gomez បង្ហោះរូបប៊ីគិនី សិចស៊ីនៅឆ្នេរខ្សាច់ ឌឺដងដាក់ Justin Bieber

កន្លងមក ស្រីស្អាតវ័យក្មេង Selena Gomez តែងតែធ្វើអោយ ទស្សនិកជន ចាប់អារម្មណ៍ជានិច្ច ជាមួយនិង រូបថតស្អាតៗ របស់នាង នៅក្នុងបណ្តាញសង្គម Instagram ។ ថ្មីៗនេះ Selena ក៏បាន ទាក់ទាញការ ចាប់អារម្មណ៍ មួយទៀតហើយ នៅលើ Instagram ។



រូបថតថ្មី មួយរបស់ Selena ដែលត្រូវបាន Upload ចូលក្នុង Instagram របស់នាង ត្រូវបានឃើញ ថានាង​ បានបញ្ចេញសាច់ យ៉ាងសិចស៊ី ជាមួយនិង ប៊ីគិនីពណ៌ លឿងនៅឆ្នេរខ្សាច់ ។ ក្រៅពីរូប នេះ Selena ក៏បាន Post ថានាង កំពុងតែ មានភាពសប្បាយរីករាយណាស់ ហើយក៏កំពុងតែ ខំ យកកំលាំង ដើម្បីបង្ហាញអ្នកផងដែរ ។ បន្ទាប់មកទៀត ក្នុងថ្ងៃដដែល នាងក៏បាន Post បន្ថែមថា " អ្នកមិនអាច ក្លាយជាបុរសក្នុងថ្ងៃ អនាគតឡើយ​ព្រោះ អ្នកគ្រាន់តែជា បុរសក្នុងអតីតកាល " ។ ឃ្លា ទាំងនេះ ត្រូវបានគេ សង្ស័យថា ជាឃ្លាឌឺដងដាក់ ទៅ Justin Bieber ដោយចង់បង្ហាញថា នាងនៅ តែសប្បាយចិត្ត បើទោះបីជា គ្មានរូបគេ នៅក្បែរក៏ដោយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ HLife 


Tags: star singer selena gomez