ប្លែកៗ ៖ ខណៈពេលដែលចិនមានបច្ចេកទេសខ្ពស់ក្នុងការសាងសង់សំណង់អាគារខ្ពស់ៗ ក្នុងរយៈ ពេលខ្លីនោះ តែខ្លួនក៏មានបច្ចេកទេសខ្ពស់ដូចគ្នាដែរ ក្នុងការកំទេចសំណង់អាគារក្នុងរយៈពេលខ្លី។
ជាក់ស្តែង នាយប់រំលងអាធ្រាត្រចូលសៅរ៍ អាជ្ញាធរទីក្រុង Wuhan បានធ្វើការកំទេច ចោលសំណង់អាគារ ដល់ទៅ ១៩ អាគារទៅជាគំនរសំរាមត្រឹមតែ រយៈពេល ១០វិនាទី ដោយ ចំណាយរំសេវបំផ្ទុះដល់ទៅ ៥តោន ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា សំណង់អាគារ ១៩អាគារ ដែលមានកំពស់សុទ្ធសឹង ១២ជាន់នោះ ត្រូវបានកំទេចចោល ក្នុងគម្រោងយកទីតាំង សង់អាគារកំពស់ខ្ពស់ ដល់ទៅ ៧០៧ម៉ែត្រ ដែលនឹងក្លាយទៅជាអាគារខ្ពស់បំផុតនៅក្នុងប្រទេសចិន និង ខ្ពស់បំផុតលំដាប់លេខ ២ នៅលើលោក បន្ទាប់ពី អាគារ Burj Khalifa នៅទីក្រុង ឌូបៃ កំពស់ ៨៣០ម៉ែត្រ ។ ខាងក្រោមនេះ គឺជារូបភាពបច្ចេកទេស នៃគំរោងសាងសង់អាគារខ្ពស់បំផុតនៅចិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អនឡាញ