CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងអាទិត្យទី១១ខែកញ្ញាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកអាចជួបទៅនឹងលាភធំនៅក្នុងថៃ្ងនេះ
ចំនែកឯការរកស៊ីវិញ អាចរកចំនូលច្រើន។ ថៃ្ងនេះលោកអ្នកអាចទទួលការ
កោតសសើរពីអតិថិជន។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាំង ភាពទុកចិត្តទៅលើមនុស្សម្នាក់អាច
ធើ្វអោយដំនើរការលោកអ្នកមានបញ្ហា។ ថៃ្ងនេះលោកអ្នកគួរតែ
ចេះសំរេចចិត្តខ្លួនឯងទើបល្អប្រសើរ។បញ្ហាស្នេហាមានការឈ្លោះប្រកែកគ្នា។
ខាល
រាសីថៃ្ងនេះល្អជាមធ្យម ការបញ្ជេរមធ្យោបាយដឹកអ្នកដំនើរលោកត្រូវមាន
ស្មារតីតឹងរឹងបន្ថិចព្រោះអាចមានបញ្ហាដោយជាចៃដន្យថៃ្ងនេះលោកអ្នក
នឹងអាចទទួលដំនឹងល្អពីមនុស្សស្រី។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងភាពវឹកវេបានកើតមានក្នុងក្រុមគ្រួសារ ប៉ុន្តែធំរឺតូច
វាអាស្រ័យទៅលើ ហេតុនិងផលដែលលោកអ្នកប្រព្រឹត្តវាចេញមក។
រាលបញ្ហាលោកអ្នកគួរតែដោះស្រាយដោយសន្តវិធី។
រោង
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះលោកអ្នកអាចធើ្វដំនើរទៅទីឆ្ងាយជិតប្រកប
ដោយសុវត្ថិភាពនិងមានអ្នករាប់អាចជាច្រើនផងដែរ។ សំរាប់លោកអ្នកដែល
រកស៊ីផ្លូវទឹកវិញ អាចមានបញ្ហាបន្ថិច ប៉ុន្តែមិនចោទជាបញ្ហាធំនោះទេ។
ម្សាញ់
រាសីថៃ្ងនេះល្អជាបង្គួរដំនើរការរកស៊ីមានភាពប្រសើរ ចំពោះអ្នកដែលមានតួនាទី
ជាមន្រី្តរាជការវិញអោយមានឱកាសឡើងដំណែងធំផងដែរ។
ថៃ្ងនេះលោកអ្នកត្រូវតែបញ្ជេញគំនិតអោយអស់ពីសមត្ថភាព។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត រាល់បញ្ហាដែលកើតឡើងនោះត្រូវបានលោកអ្នក
ដោះស្រាយនិងសំរេចបានដោយជោគជ័យ។ សំរាប់លោកអ្នកដែលជា
អ្នករកស៊ីវិញ និងអាចទទួលបានចំនូលខ្ពសផងដែរ។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពរកំារកូសបានធើ្វអោយអារម្មណ៏របស់
លោកអ្នកមួម៉ៅ និងឈានទៅរកភាពរករឿងគេហួសហេតុ។
វក
រាសីថៃ្ងនេះល្អជាមធ្យម ដំនើរការរកស៊ីមានដំនើរល្អដូចសព្វមួយដង
ចំនែកឯការងារក្នុងស្ថាប័នវិញ អាចរកចំនូលបានតែបន្ថិចបន្តួចតែប៉ុណ្ណោះ។
បញ្ហាស្នេហាវិញ មានភាពចុះសំរុងគ្នា។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងារជំនួញជូញដូរហាក់បីដូចជាមានលក្ខណៈ
ល្អប្រសើរ ថៃ្ងនេះលោកអ្នកអាចសំរេចបំណងដែលធ្លាប់បងជាយូរយារណាស់
មកហើយ។ ប្រសិនជាមានបញ្ហាណាមួយកើតឡើងប្រាកដជាមានមនុស្ស
ចំាជួយដោះស្រាយជាក់ជាមិនខាន។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការប្រកបរបររកស៊ីជួបបញ្ហាច្រើនដោយមិននឹកស្មាន ម្យ៉ាងទៀត ប្រសិនបើលោកអ្នកទុកចិត្តលើមនុស្សម្នាក់ទៀតនោះ វានឹងធើ្វអោយមានបញ្ហាធំជាក់ជាមិនខាន។
បញ្ហាស្នេហាមានភាពចំរូងចំរូស។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះគឺជាថៃ្ងល្អលោកអ្នកអ្នកបើកហាងថី្ម ឬ ប្តួរការងារក៏បានសំរេច។ សំរាប់អ្នកដែលមិនទាន់មានការងារធើ្វ និងអាចមាន
មនុស្សជួយឈឺឆ្អាល និងរកការងារអោយធើ្វផងដែរ។

Tags: