CamNews

យល់ដឹង 

ជម្ងឺភ្លេចភ្លាំងនិងអាហាទប់ស្កាត់

អាហារដែលមានផ្ទុកអាស៊ីតខ្លាញ់ Om�ga-3 និងមាន cholesterol ទាប
គឺជាប្រភេទថ្នាំមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការទប់ស្កាត់ជម្ងឺភ្លេចភ្លាំង។



ប្រព័ន្ធខួរក្បាលអ្នកមានជម្ងឺភ្លេចភ្លាំង


ត្រី
ការពិសោធជាច្រើនបានបង្ហាញថា បរិភោគសាច់ត្រីដែលមានផ្ទុក om�ga-3 ច្រើននឹងជួយ
ទប់ស្កាត់ការភ្លេចភ្លាំងដោយសារភាពចាស់ជរា។យោងតាមការពិសោធមួយកាលពីឆ្នាំ ២០០៥ បានឱ្យដឹងថា មនុស្សដែលមានវ័យលើសពី៦៥ឆ្នាំទទួលទានសាច់ត្រីឱ្យបាន២ដង
ក្នុងមួយសប្ដាហ៍រយៈពេល៦ឆ្នាំ ភាពបាត់បង់ការចងចាំនឹងមានត្រឹមតែ១៣%បណ្ណោះ។

ផ្លែ blueberries


ក្នុងការប្រកាសនៅលើទំព័រ Journal of Nuitrition នេះដែរ ក្រុមអ្នកពិសោធបានសន្មត់ថា
ផ្លែ blueberries និងផ្លែស្រ្តបូរីអាចបន្ថយសញ្ញានៃការវិវត្តទៅរកភាពចាស់ព្រមទាំងកែលំអ
តួនាទីរបស់ប្រព័ន្ធខួរក្បាល។

កាហ្វេនិងតែ
តែនិងកាហ្វេជួយឱ្យយើងមានស្មារតិល្អ ទប់ស្កាត់ជម្ងឺ Alzheimer និងកែលំអការចងចាំ។
ជាងនេះទៀត អ្នកដែលហូតែជាប្រចាំនឹងមានការចងចាំនិងសមត្ថភាពដោះស្រាយព័ត៌មាន
ល្អជាងអ្នកដែលមិនបានហូបតែញឹកញាប់។

បន្លែ spinach


បន្លែមួយប្រភេទនេះមានផ្ទុកវីតាមីន C និង E ច្រើន ហើយមានគុណប្រយោជន៍ជួយកែលំ
អការចងចាំ។យោងតាមការពិសោធមួយនៅបារាំងកាលពីឆ្នាំ២០០០ កណ្ដុរចាសទាំង ឡាយទទួលបានភាពល្អប្រសើរឡើងវិញផ្នែកការចងចាំនិងសមត្ថភាពធ្វើចលនាដោយ
សារតែពួកវាស៊ីបន្លែ Spinach ស្រ្តបូរីនិងផ្លែ blueberries៕

ផ្លែ Walnuts


ផ្លែនេះមានផ្ទុកសារជាតិទប់ស្កាត់អ៊ុកស៊ីតកម្មច្រើនដែលមានប្រសិទ្ធិភាពក្នុងការរារាំងដំ
ណើររបស់ radicals ដើម្បីចៀសវាងការរងរបួសខួរក្បាល។កាលពីឆ្នាំ២០០៩ ការពិសោធ
មួយត្រូវបានគេធ្វើឡើងនៅលើកណ្ដុរ ហើយលទ្ធផលបង្ហាញថា៖របបហូបចុកមួយដែល
មានផ្លែ walnuts ២%នឹងជួយកាត់បន្ថយសញ្ញានៃការវិវត្តទៅរកភាពចាស់។

ការ៉ុត


ការរ៉ុតមិនត្រឹមតែមានប្រយោជន៍ជួយបន្ថយទម្ងន់នោះទេ តែវាក៏មានប្រយោជន៍ចំពោះខួរ
ក្បាលនិងផ្នែកផងដែរ។ការ៉ុតមានផ្ទុកសារជាតិចម្រុះ luteolin ជាច្រើន។យោងតាមការស្រាវ
ជ្រាវថ្មីមួយដែលត្រូវបានប្រកាសនៅលើទំព័រ Journal of Nutrition របស់បារាំង និយាយថា
luteolin មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការភ្លេចភ្លាំងដោយសារវ័យចាស់ឬរលាកខួរ
ក្បាល។ប្រេងអូលីវ ម្ទេសនិងតាំងអោក៏មានផ្ទុកសារជាតិ luteolin ក្នុងបរិមាណច្រើន៕

សូរីយ៉ា

តាម FA

Tags: