CamNews

ម៉ូតូ 

Husqvarna បង្ហាញ"អ្នកចំបាំងលើផ្លូវ" Nuda 900 និង 900R

តាមប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា ក្នុងពិព័រណ៌ Frankfurt Motor Show ដែលនឹង
ត្រូវបានប្រារព្ធឡើងនៅពេលវេលាខាងមុខនេះ ក្រុមហ៊ុនផលិតម៉ូតូ Husqvarna នឹងនាំមក
នូវម៉ូដែលម៉ូតូថ្មីចំនួន២គ្រឿង គឺ Nuda 900 និង 900R។ ម៉ូដែលទាំងពីរនេះគឺចំណុះប្រភេទ
ជាម៉ូតូ supermoto/naked-bike crossover ដែលត្រូវបានអភិវឌ្ឍដោយផ្អែកទៅលើម៉ូដែល
F800R របស់ BMW ប៉ុន្តែទំហំស៊ីឡាំងបានបង្កើនឡើងដល់ 898cc ហើយ ស្នូលកង់Maniven​
ក៏ត្រូវ​បានកែប្រែ។ តាមរយៈការកែប្រែនោះ វាបានបង្កើតឡើងនូវអារម្មណ៍ និងសំឡេង
ដូចជាម៉ាស៊ីន V-Twin (ម៉ាស៊ីនស៊ីឡាំងពីររៀបដូចអក្សរ V) ប៉ុន្តែកម្លាំងរបស់ម៉ាស៊ីន Twin
នេះនៅលើផ្លូវ ស្ទើរតែស្រដៀងនឹង​ម៉ាស៊ីន V-Twin។

ថាមពលអតិបរមាណអាចឡើងដល់១០៥សេះនិងរង្វិលMovement អតិបរមាណគឺ១០០Nm។
ម្យ៉ាងទៀត Nuda មានអត្រាស៊ីសាំងក៏សមស្របដែរ គឺ៥លីត្រក្នុង១០០គ.ម។ ដូច្នេះ ប្រសិន
បើចាក់សាំងពេញធុង Nuda អាចជិះបានផ្លូវចម្ងាយ ២៦០គ.ម។

Husqvarna បច្ចុប្បន្នគឺជាក្រុមហ៊ុនតូចមួយរបស់ BMW ជំនាញខាងផលិតmotocross, enduro
និងsupermoto។ ក្រុមហ៊ុនចាប់ផ្តើមផលិតម៉ូតូតាំងពីឆ្នាំ១៩០៣ ដែលមានទីស្នាក់ការនៅក្រុង
Huskvarna ប្រទេសស្វីស ដែលពេលនោះ Husqvarna ជាសាខាមួយរបស់ក្រុមហ៊ុនផលិត
អាវុធ Husqvarna ផ្គត់ផ្គង់គាំភ្លើងឲ្យកងទ័ពស្វីស តាំងពីឆ្នាំ១៦៨៩។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ
នៃសតវត្សទី១៩ ក្រុមហ៊ុន Husqvarna ចាប់ផ្តើមសកម្មភាពពាណិជ្ជកម្មរបស់ខ្លួន​ជាមួយ
នឹង​ការផលិត​​កង់។ នៅឆ្នាំ១៩០៣ ក្រុមហ៊ុនបានដូរទៅផលិតម៉ូតូ។ ឆ្នាំ១៩២០ Husqvarna​
បង្កើតរោងចក្រ​ផលិតម៉ាស៊ីនរបស់ខ្លួនផ្ទាល់។
Husqvarna ត្រូវ BMW ទិញឡើងវិញក្នុងតំលៃ៩៣លានអឹរ៉ូនៅខែកក្កដាឆ្នាំ២០០៧។


ប្រភព៖ autopro
ដោយ៖ មិនា

Tags: