ពួកគេបានចិញ្ចឹមកូន ៤នាក់ នៅក្នុងរូងភ្នំក្នុងព្រៃ ជាកន្លែងដែលពួកគេចាត់ទុកជាផ្ទះរបស់ខ្លួន។
Liang Zifu និង Li Suying បានរស់នៅក្នុងរូបភ្នំមួយ នៅក្បែរទីរួមស្រុក Nam Sung ខែ Sichuan ភាគនិរតីប្រទេសចិន អស់រយៈពេល ៥៤ឆ្នាំ។
ប្ដីប្រពន្ធមួយគូនេះ បានចិញ្ចឹមកូន ៤នាក់នៅទីនេះ។ ក្នុងរូបភ្នំនេះ មានចំការ ផ្ទះបាយ អណ្ដូងទឹក និងបន្ទប់ដេក។
ដំបូងឡើយ ពេលទើបតែបានរៀបការ ប្ដីប្រពន្ធនេះ បាននាំគ្នាមកនៅក្នុងរូបភ្នំ ព្រោះមិនមានប្រាក់គ្រប់គ្រាន់ដើម្បីជួលផ្ទះ។
បច្ចុប្បន្ន ក្រោមការគ្រប់គ្រងរបស់គូស្វាមីភរិយា រូងភ្នំបានក្លាយជាផ្ទះមួយខ្នងដែលមានបន្ទប់ដេកចំនួន៣ ផ្ទះបាយ១ បន្ទប់ទទួលភ្ញៀវ១ និងរោងចិញ្ចឹមជ្រូក១ផងដែរ។
អាជ្ញាធរមូលដ្ឋាន បានព្យាយាមណែនាំឱ្យរើទៅនៅកន្លែងល្អជាងនេះ ប៉ុន្តែ Liang Zifu និង Li Suying មិនព្រម ព្រោះពួកគេបានស៊ាំទៅនឹងផ្ទះរូងភ្នំរបស់ខ្លួនទៅហើយ។ នៅទីនេះ តែងតែត្រជាក់ជាងនៅខាងក្រៅនារដូវក្ដៅ និងកក់ក្ដៅនារដូវរងា។
ប៉ុន្តែ គូស្វាមីភរិយានេះក៏បានសារភាពថា ពេលខ្លះពួកគេមានភាពឯកា ព្រោះថា កូនៗបានធំពេញវ័យ និងបានចេញទៅរស់នៅដោយឡែករៀងៗខ្លួន។
នៅក្នុងរូបភាព បង្ហាញថា Liang Zifu និង Li Suying ក៏មានទូរស័ព្ទនៅលើតុមួយគ្រឿងក្នុងបន្ទប់ដេក និងមានទូរទស្សន៍ កង្ហារផងដែរ។ ពេលទំនេរ ពួកគេនាំគ្នាធ្វើទឹកសណ្ដែក ដោយប្រើឧបករណ៍សាមញ្ញ។
នៅខាងមុខផ្ទះ មានអណ្ដូងទឹកមួយ ជាប្រភពទឹកដែលពួកគេប្រើប្រាស់រាល់ថ្ងៃ។ ទន្ទឹមនឹងនេះ ពួកគេក៏ចិញ្ចឹមជ្រូក មាន់ និងសុនកផងដែរ។
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ shanghaiist