CamNews

យល់ដឹង 

កំណើតបុណ្យសែនព្រះខែរបស់ចិន

យោងតាមរឿងព្រេងរបស់ចិន បុណ្យសែនព្រះខែបានចាប់កំណើតពីជំនាន់រាជវង្ស
តាង(Tang Dynasty )។ថ្ងៃមួយស្ដេច តាងមីង ហ្វាង (កាលពីឆ្នាំ 713ដល់ឆ្នាំ741)
( 唐明皇 អានថាT�ng M�nghu�ng) ឈ្មោះផ្ទាល់ខ្លួន លីឡុងជី (李隆基 អានថា
LiLongji) បានយាងចេញក្រសាលសួនមួយក្នុងរាត្រីមានព្រះច័ន្ទពេញបូរមីនាខែ
ទី៨(ច័ន្ទគតិ)។


ក្នុងរាត្រីនោះ ព្រះច័ន្ទមូលក្រឡង់និងមានពន្លឺភ្លឺច្បាស់។មេឃានិងបរិយាកាសល្អស្អាតនិង
ត្រជាក់កាយា។នៅពេលស្ដេចកំពុងក្រសាលទិដ្ឋភាពស្រស់បម្រងនោះ ស្រាបតែបានជួបតា
បសម្នាក់ ដែលគាត់មានសិល្បអាចនាំព្រះរាជាឡើងទៅកាន់ឋានព្រះច័ន្ទ។ នៅលើឋានព្រះ
ច័ន្ទមានទិដ្ឋភាពប្រណិតជាងនៅលើផែនដី។ព្រះរាជាមានព្រះទ័យរំភើបខ្លាំងណាស់ហើយ
ព្រះអង្គក៏បានទតនិងរីករាយជាមួយក្រុមទេពអប្សរដ៏ស្រស់ស្អាតដែលមានសំលៀកបំពាក់
ចម្រុះព័ណ៌និងទាក់ទាញបំផុត។ការសប្បាយរីករាយបានធ្វើឱ្យស្ដេច តាងមីង ហ្វាង ភ្លេចថា
មេឃជិតភ្លឺហើយ។តាបសនោះក៏បានរំលិកព្រះអង្គ ទើបទ្រង់ស្ដេចយាងត្រលប់ ប៉ុន្ដែក្នុងព្រះ
ទ័យនៅស្ដាយស្រណោះ។

យាងមកដល់ព្រះរាជវាំង ទ្រង់នៅតែជាប់ព្រះទ័យទៅនឹងទិដ្ឋភាពនៅលើឋានទេវលោកនៅ
ឡើយ ទើបទ្រង់បញ្ជាឱ្យបង្កើតសួតធំនិងមានទិដ្ឋភាពដ៏ប្រណិតមួយ ហើយឱ្យតែដល់យប់
ថ្ងៃពេញបូរមីខែភទ្របទ ស្ដេចទ្រង់អនុញ្ញាតឱ្យប្រជានុរាស្រ្តធ្វើពិធីហែរឬដុតគោមនិងជប់
លៀងខណៈដែលព្រះរាជារួមជាមួយមហេសី យ៉ាងយូហាន (楊玉環) សោយស្រាក្រោម
ពន្លឺព្រះច័ន្ទទតក្រុមស្រីស្នំច្រៀងរាំដើម្បីរំលិកអនុស្សាវរិយនៃដំណើរយាងទតឋានព្រះច័ន្ទដំ
បូងរបស់ព្រះរាជា។

ចាប់តាំងពីពេលនោះតមក ពិធីហែរគោមនិងជប់លៀងក្នុងថ្ងៃពេញបូរមីខែភទ្របទបានក្លាយ
ជាទំនៀមទំលាប់របស់ប្រជានុរាស្រ្តរហូតដល់បច្ចុប្បន្ន។

ផ្ទុយពីនេះ មានប្រភពមួយចំនួនក៏បានយល់ថា ទំនៀមទំលាប់ហែរគោមឬដុតគោមក្នុងថ្ងៃនេះ
គឺដោយសារតែការរំលិកខួបនៃការទ្រង់ប្រសូត្ររបស់ស្ដេចអង្គនេះ។ព្រោះថា ថ្ងៃនេះគឺជាថ្ងៃ
កំណើតរបស់ទ្រង់ តាងមីងហ្វាង ទើបរាជវាំងជំនាន់រាជវង្ស មីង បញ្ជាឱ្យប្រជាជននៅទូទាំង
ប្រទេសភ្យួរគោមនិងធ្វើពិធីជប់លៀងអបអរសាទរ។ចាប់ពីនោះមក ការភ្យួរគោមក្នុងថ្ងៃនេះ
ក៏បានក្លាយជាទម្លាប់៕
សូរីយ៉ា

Tags: