CamNews

តារា 

ជីជី បាត់​មុខ​ពី​កម្មវិធី រាត្រីកម្សាន្ត នៅ CTN

ភ្នំពេញៈ កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ត្រូវបានរបូតតំណែង ជាពិធីការិនី នៅក្នុងកម្មវិធី “រាត្រី
កម្សាន្ត” ដែលនាងធ្លាប់តែ បានគ្រងតំណែងនេះ អស់រយៈពេលជាង ១ឆ្នាំមកនេះ តែថ្មីៗនេះនាង
ស្រាប់ តែបាត់ វត្តមានពីកម្មវិធីនេះ ដោយមានវត្តមាន កញ្ញា គង់ វង្សយ៉ាទី ជាពិធីការិនីជំនួស
នាងទៅវិញ។

កាលពីរាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣យប់មិញ នៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” គេមិនឃើញពិធី
ការិនី ថ្ពាលផ្អែមរូបស្រស់សោភា កញ្ញា ជីជី ធ្វើជាពិធីការិនីនោះឡើយ តែផ្ទុយទៅវិញគេបែរ ជា
ឃើញ វត្តមាន កញ្ញា គង់ វង្សយ៉ាទី ធ្វើជាពិធីការិនីជាមួយ លោក សាយ រតនៈ តែពីរនាក់ បានធ្វើ
ឲ្យ ទស្សនិកជនខ្លះគិតថា ពិធីការិនីសម្បូរសំណើច កញ្ញា ជីជី ប្រហែលជាជ្រុះបាត់តំណែង ហើយ
មើល ទៅ។

បន្ទាប់ពីកញ្ញា គង់ វង្សយ៉ាទី បានចូលមកចាប់អាជីពថ្មីជា ពិធីការិនីនៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន
ដោយអ្នកដឹកនាំកម្មវិធីឲ្យនាង មកធ្វើជាពិធីការិនីក្នុងកម្មវិធី “រាត្រីកម្សាន្ត” នោះ ក៏មានព័ត៌មានលេច
ឮថាប្រហែលជាមិនអាច រក្សាតំណែងបានយូរទេ ព្រោះថាពេលនេះ នាងមានគូប្រជែង ទៅហើយ
ស្រួល មិនស្រួលនាងត្រូវ គង់ វង្សយ៉ាទី ពែងជើងឲ្យដួលរបួត តំណែងទៀតផង។

ពាក់ព័ន្ធនឹងព័ត៌មានថា តួឯកស្រីក្នុងរឿង “អាបពាក់មួកសុវត្ថិភាពវគ្គ២” កញ្ញា ជីជី បាត់តំណែងពី
ស៊ី ធី អ៊ីន នោះ ត្រូវបាននាងបានប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី១៣ ខែឧសភា
ឆ្នាំ២០១៣ នេះថា ក្នុងកម្មវិធីកាលពីយប់ម្សិលមិញ នាងពិតជា អវត្តមានមិនបាន ចូលរួមក្នុងកម្មវិធី
មែន តែមិនមែនមានន័យថានាង បាត់តំណែងជាពិធីការិនី ដូចពាក្យចចាមអារ៉ាមទេ។

កញ្ញា ជីជី បានប្រាប់ឲ្យដឹងទៀតថា តាមការពិតទៅ នាងបានដាក់ច្បាប់ ឈប់សម្រាកការងារ ចំនួន
២ ថ្ងៃគឺថ្ងៃសៅរ៍ អាទិត្យដូច្នេះហើយ បានជានាងមិនបាន ចូលរួមធ្វើកម្មវិធីនោះ “ព្រោះថាខ្ញុំជាប់ទៅ
លេង កំពង់សោមជាមួយគ្រួសារ ក៏ដាក់ច្បាប់ឈប់ សម្រាកទៅ ហើយសម្រាប់ខ្ញុំនិងយ៉ាទី គឺជាមិត្ត
ភក្តិរួមអាជីព ជាមួយគ្នាគ្មានគំនិត ចង់ប្រកួតប្រជែង គ្នាអីទេ”។

ទោះបីជាយ៉ាងណា ពិធីការិនីក្នុងកម្មវិធី “រាត្រីកម្សាន្ត” រូបនេះ ក៏មិនបានបង្ហាញពី សញ្ញាណក្នុងការ
ខា្លចរអាបាត់តំណែង ដោយសារតែ មានគូប្រជែងទេ ដោយនាងបាន និយាយយ៉ាងខ្លីថា នាងមិន
ដែល គិតពីចំណុចនេះទេ ហើយជាក់ស្តែង ពេលនេះនាងក៏កំពុងតែ មានការមមាញឹកច្រើន ដែល
ក្នុងការកាន់ កម្មវិធីហើយ ពេលនេះក្នុងកម្មវិធី “រាត្រីកម្សាន្ត” គឺមានពិធីករ-ពិធីការិនី៣នាក់ គឺនៅតែ
ធ្វើបែបនេះរាល់ សប្តាហ៍ហើយទៅថ្ងៃ ក្រោយអ្នករៀបចំចាត់ចែង យ៉ាងណាក៏ត្រូវតែ ធ្វើតាមគាត់
ដែល នាងមិនអាច ប្រកែកបានទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: gigi entertainment khmer star