CamNews

ប្លែកៗ 

នារីម្នាក់អាយុ១៩ឆ្នាំ ផ្សាយលក់ខ្លួនដើម្បីរកប្រាក់មកព្យាបាលជម្ងឺម្ដាយ

នារីម្នាក់អាយុ ១៩ឆ្នាំ ជាជនជាតិចិន បានឃោសនានៅលើបណ្ដាញសង្គមដើម្បីលក់ខ្លួនឱ្យអ្នក
ណាដែលជួយចេញប្រាក់ព្យាបាលជម្ងឺម្ដាយរបស់នាង។

នារីខាងលើនេះមានឈ្មោះថា Cao Mengyuan ។ នាងបានឱ្យដឹងថា ម្ដាយរបស់នាងមានជម្ងឺ និង
ត្រូវការប្រាក់ចំនួន ៣៥០.០០០យ័ន (ប្រហែល ៥១.១២២ដុល្លារ) ដើម្បីព្យាបាលជម្ងឺ ដូច្នេះ អ្នក
ណាក៏ដោយ ឱ្យតែចេញប្រាក់ឱ្យនាង នោះនឹងមានសិទ្ធិ “ប្រើប្រាស់ប្រាណរបស់នាងតាមត្រូវការ”។

នៅក្នុងការឃោសនារបស់ខ្លួន នាង Cao Mengyuan បានឱ្យដឹងថា នាងកើត និងធំឡើងនៅក្នុង
គ្រួសារក្រីក្រមួយនៅក្នុងក្រុង Gaozhou ភាគខាងត្បូងប្រទេសចិន។ ម្ដាយរបស់នាងដែលមាន
អាយុ ៤៥ឆ្នាំ ត្រូវគ្រូពេទ្យពិនិត្យឃើញថា មានជម្ងឺមហារីកស្បែក ហើយបច្ចុប្បន្ន កំពុងត្រូវបាន
ព្យាបាលនៅមន្ទីរពេទ្យ។

Cao Mengyuan ឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពជម្ងឺរបស់ម្ដាយនាង កាន់តែធ្ងន់ធ្ងរទៅៗ។ ជាគ្រួសារ
ក្រីក្រ និងមិនមានធានារ៉ាបរង ដូច្នេះ គ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីព្យាបាលម្ដាយ
របស់នាង។

នារីនេះបន្តថា នាងគឺជាកូនស្រីច្បងក្នុងចំណោមកូនទាំង៥នាក់ ដូច្នេះ នាងមានភារកិច្ចដោះស្រាយ
បញ្ហាដែលគ្រួសារកំពុងជួបប្រទះ។

Cao Mengyuan បង្ហោះនៅលើបណ្ដាញសង្គមថា “ខ្ញុំកំពុងតែឃោសនាផ្សាយលក់ខ្លួន។ ខ្ញុំស្រមៃ
ចង់ជួបមនុស្សម្នាក់ដែលមានចិត្តធម៌ អាចទិញខ្ញុំ ដើម្បីម្ដាយខ្ញុំមានប្រាក់ព្យាបាលជម្ងឺ”។

Cao Mengyuan បន្ថែមថា “បន្ទាប់ពីបានទិញដូរ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីៗទាំងអស់ទៅ
តាមបំណងរបស់អ្នកទិញ ដោយមិនត្អូញត្អែរអ្វីទាំងអស់។ អ្វីដែលខ្ញុំនិយាយគឺជាការពិត ហើយខ្ញុំ
នឹងលក់ខ្លួនទៅឱ្យអ្នកដែលផ្ដល់ប្រាក់ខ្ពស់បំផុត”។

ប្រភពព័ត៌មានឱ្យដឹងថា Cao Mengyuan បានឈប់រៀន ដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់
គ្រួសារ ហើយបច្ចុប្បន្ន នាងធ្វើការតាមបែបសេរី។ ប្រាក់ដែលនាងអាចរកបានក្នុងមួយខែត្រឹមតែ
ប្រហែល ១៤៦ដុល្លារប៉ុណ្ណោះ។ នាងត្រូវចិញ្ចឹមប្អូនៗដែលកំពុងសិក្សា ព្រមទាំងឪពុកដែលមាន
វ័យចំណាស់។

បន្ទាប់ពីរឿងរ៉ាវស្ដីអំពីជីវិតរបស់នាង ត្រូវបានចុះផ្សាយនៅតាមបណ្ដាសារព័ត៌មាន គណនី
បណ្ដាញសង្គមរបស់នាង ពោរពេញទៅដោយការបញ្ចេញមតិ ក្នុងនោះភាគច្រើន អ្នករាល់គ្នាមាន
ការអាណិតអាសូរដល់នាង។

អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ បញ្ចេញមតិថា “ខ្ញុំក៏នឹងធ្វើដូចនាង បើសិនខ្ញុំគឺជានាង”។

អ្នកលេងអ៊ីនធឺរណែតម្នាក់ទៀត សរសេរថា “កូនអ្នកមានខ្លះ ចំណាយប្រាក់ ៣៥០.០០០យ័នរៀង
រាល់ខែ ស្មើនឹងទ្រព្យសរុបរបស់គ្រួសារអ្នកក្រ”។

អំពើរបស់ Cao Mengyuan បានទទួលផលដូចក្ដីប្រាថ្នា។ យោងតាម Huang Qiliang ស្ថាបនិក
របស់អង្គការមនុស្សធម៌ Gong Yi Pai Ke របស់ចិន បានទៅសួរសុខទុក្ខម្ដាយរបស់ Cao Meng
yuan នៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ បានឱ្យដឹងថា មានមនុស្សម្នាក់សុំមិនបញ្ចេញ ឈ្មោះ បាន
យល់ព្រមចេញប្រាក់ទាំងអស់ក្នុងការព្យាបាលជម្ងឺម្ដាយរបស់នាង។

Huang Qiliang បានឱ្យដឹងថា “បញ្ហាទាំងអស់ត្រូវបានដោះស្រាយ។ ពេលនេះ នាងមិនចាំបាច់លក់
អ្វីទាំងអស់”។

តាមគម្រោង ម្ដាយរបស់ Cao Mengyuan នឹងត្រូវបានវះកាត់ក្នុងពេលដ៏ខ្លីខាងមុខ។ បាន Cao
Mengyuan បានសំដែងការដឹងគុណជាអនេកចំពោះអ្នកមានគុណដែលបានជួយដល់គ្រួសារនាង។
Cao Mengyuan ប្រាថ្នាចង់ឃើញមុខអ្នកមានគុណដើម្បីអាចនិយាយពាក្យថា “អរគុណ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ប្លែកៗ លក់ខ្លួន ចិន ជម្ងឺ Cao Mengyuan