តារាបរទេស ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយ គេហទំព័រកំសាន្តបរ
ទេស (Europe) បានអោយដឹងថា ថ្មីនេះ នាង Angelina Jolie រួមទាំងលោក Bard Pitt បានសារ
ភាពអោយដឹងថា ការចិញ្ចឹមបីបាច់ ក៏ដូចជាមើលថែកូនៗទាំង ៦ នាក់របស់ពួកគេ ពិតជាត្រូវការ
ភាពអត់ធ្មត់ ជាជាងការថតខ្សែភាពយន្តទៅទៀត ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ កូនៗរបស់ពួកគេទាំង ៦ នាក់នោះរួមមានដូចជា ៖
Maddox វ័យ ១១ ឆ្នាំ , Pax វ័យ ៩ ឆ្នាំ , Zahara វ័យ ៧ ឆ្នាំ , Shiloh វ័យ ៦ ឆ្នាំ នឹង កូនៗភ្លោះពីរ
នាក់ផ្សេងទៀត វ័យ ៤ ឆ្នាំ មានឈ្មោះ Knox នឹង Vivienne ។
ទន្ទឹមនឹងការសារភាពប្រាប់ពីដំណើរនៃការចិញ្ចឹមបីបាច់មើលថែរក្សាកូនៗ ថាតើ វាមានសម្ពាធក៏
ដូចជា ត្រូវមានភាពអត់ធ្មត់ខ្ពស់នោះ នាង Angelina Jolie ក៏ដូចជា លោក Bard Pitt ក៏បានបញ្ជាក់
បន្ថែមទាក់ទិនទៅនឹងគម្រោងរៀបអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ ដោយនៅក្នុងនោះ ពួកគេ
បានអះអាងថា ពួកយើងនឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះ តែបើនិយាយពីកាល
បរិច្ឆេទវិញ មិនទាន់ច្បាស់នៅឡើយទេ។
លើសពីនេះទៅទៀត ពួកគេបានបន្ថែមថា វាប្រហែលជាអាចនឹងប្រព្រឹត្តិទៅបាននៅក្នុងចក្រភព
អង់គ្លេស៕
ដោយ ៖ ពិសី
ប្រភព ៖ Europe