តម្លៃដែលត្រូវបាន Robert Samuel សម្រាប់សំបុត្រដំបូង គឺ ២៥ដុល្លារ និង ១០ដុល្លារ សម្រាប់
រៀងរាល់កន្លះម៉ោងក្រោយ។
អ្នកនឹងមិនចាំបាច់ឈររង់ចាំដោយតម្រៀបជួរគ្នាទៀតនោះទេ ព្រោះថា Robert Samuel ស្ថាប
និក Same Ol Line Dudes (SOLD) នឹងធ្វើកិច្ចការនេះ ជំនួសអ្នក។ Samuel ហៅខ្លួនឯងថា ជាអ្នក
“តម្រង់ជួររង់ចាំអាជីព”។ គាត់អាចតម្រង់ជួរឈររង់ចាំទិញអ្វី បានទាំងអស់ ចាប់ពី កន្លែងលក់
ម៉ូដែលផលិតផល ឬកន្លែងលក់សំបុត្រចូលទស្សនាបាល់ទាត់។ល។ Samuel នឹងយកថ្លៃ ២៥
ដុល្លារ សម្រាប់ម៉ោងដំបូងគេ និង ១០ដុល្លារ សម្រាប់រៀងរាល់កន្លះម៉ោងបន្ទាប់។ ក្នុងរយៈពេល
មួយសប្ដាហ៍ គាត់អាចរកបាន ១.០០០ដុល្លារ។
Samuel បានចាប់ផ្ដើមធ្វើកិច្ចការនេះ តាំងពី ២ឆ្នាំមុន បន្ទាប់ពីគាត់ បាត់បង់ការងារនៅក្រុមហ៊ុន
AT&T ។ នៅពេល iPhone 5 ត្រូវបានឧទ្ទេសនាម Samuel បានឃោសនានៅលើទំព័រ Craiglist
ថា នឹងស៊ីឈ្នួលឈររង់ចាំ ដោយលក់សេវាកម្មនេះក្នុងតម្លៃ ១០០ដុល្លារ។ ប៉ុន្មានម៉ោងមុនពេល
ដល់វេណខ្លួន អតិថិជនរបស់ Samuel ប្រាប់ថា លែងទិញទៀតហើយ ប៉ុន្ដែ គេនៅតែសម្រេច
ចិត្តបង់ប្រាក់ឱ្យ Samuel ។
Samuel គួរណាស់តែត្រឡប់ទៅផ្ទះ ប៉ុន្ដែ ក្រោយមក គាត់សម្រេចចិត្តលក់កន្លែងរបស់ខ្លួន។
រហូតដល់ម៉ោង ៨ព្រឹក ថ្ងៃបន្ទាប់ ក្រោយពីតម្រង់ជួរ ១៩ម៉ោង Samuel រកបានប្រាក់ ៣២៥
ដុល្លារអាមេរិក ដោយការលក់កន្លែងរបស់ខ្លួន ទៅឱ្យអ្នកផ្សេង ហៅមិត្តភ័ក្ដិមកឈរតម្រង់ជួររង់
ចាំ ដើម្បីលក់កន្លែងយកប្រាក់ និងលក់ទឹកដោះគោឱ្យអតិថិជនដែលហត់នឿយព្រោះតែឈរ
រង់ចាំយូរ។
ក្រោយពីថ្ងៃនោះ Samuel យល់ថា ការងារនេះពិតជារកប្រាក់បានច្រើន ហើយក៏សម្រេចចិត្ត
បង្កើត SOLD កាលពីខែធ្នូ ឆ្នាំ ២០១២។ នេះមិនមែនជាការងារចម្បងរបស់គាត់នោះទេ បច្ចុប្បន្ន
គាត់ក៏ជាអ្នកបម្រើភ្ញៀវ នៅ Brooklyn ផងដែរ។ ប៉ុន្ដែ គាត់នៅតែរំពឹងថា ក្រុមហ៊ុនតូចរបស់ខ្លួន
នឹងកាន់តែរីកចម្រើន។
កូនក្រុមហ៊ុនរបស់ Samuel ទទួលបានការគាំទ្រច្រើនពីមិត្តភ័ក្ដិ។ Samuel ថ្លែងថា “ពួកគេពេលខ្លះ
ក៏ក្លាយជាបុគ្គលិករបស់ខ្ញុំ ហើយពួកគេសុទ្ធតែធ្វើបានល្អ”។ មិត្តម្នាក់របស់គាត់ ក៏ធ្លាប់រកបាន
៨០០ដុល្លារអាមេរិក បន្ទាប់ពីបានឈររង់ចាំ ៤៣ម៉ោង ក្នុងព្រឹត្តិការណ៍ជ្រើសរើសរបស់ស្ថានីយ
ទូរទស្សន៍ Shark Tank នៅ Denver ។
ការឃោសនានៃហាងលក់នំ Cronut នៅអាមេរិក កាលពីឆ្នាំទៅ ក៏ជាឱកាសល្អមួយសម្រាប់
Samuel ។ Samuel លក់សេវាកម្មឈររង់ចាំ និងបញ្ជូននំដល់ផ្ទះអតិថិជន ក្នុងតម្លៃ ៦០ដុល្លារ។
នៅ Cronut ក្រុមហ៊ុនរបស់ SOLD អាចរកបាន ២៤០ ជារៀងរាល់សប្ដាហ៍។
ប្រការដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថា អតិថិជនរបស់ Samuel មិនមែនសុទ្ធតែជាអ្នកមានទាំង
អស់នោះទេ។ Samuel បន្ដថា “ពួកគេក៏ជាមនុស្សធម្មតាដូចយើងរាល់គ្នា។ មានអតិថិជនខ្លះ មិន
អាចចាកចេញពីការិយាល័យ ដើម្បីឈរតម្រង់ជួររង់ចាំទិញសំបុត្រកុន ឬចង់ទិញ Xbox ប៉ុន្ដែ
មិនចង់ឈររង់ចាំ ៧ម៉ោង ក្រោមអាកាសធាតុត្រជាក់”។
សូម្បីតែនៅពេលគាត់មិនត្រូវបានគេជួលឱ្យឈររង់ចាំជំនួស ប៉ុន្ដែ គាត់នៅតែចេញទៅក្រៅ។
Samuel រៀបរាប់ ៖ “ពេលឃើញមនុស្សច្រើន នៅជុំគ្នានៅកន្លែងណាមួយ ខ្ញុំនឹងទៅដល់ទៅនោះ
ភ្លាម ហើយសួរពួកគេថា “លោកមិនមានអារម្មណ៍ថាក្ដៅ ឬហត់ទេអី? បើមិនចង់ឈររង់ចាំទៀត
ខ្ញុំអាចជួយបាន”។
យោងតាមសំដីរបស់ Samuel ពុំមានអ្វីដែលមានប្រសិទ្ធភាពជាងការឃោសនាប្រកប់ដោយភាព
ស្វាហាប់នោះទេ។ “ខ្ញុំត្រូវចាត់ទុកអ្នករាល់គ្នា ជាអតិថិជន សូម្បីតែនៅពេលពួកគេមិនទទួលនាម
ប័ណ្ណ ក៏ខ្ញុំនៅតែឧទ្ទេសនាមឈ្មោះរបស់ខ្ញុំ។ នេះគឺជាយុទ្ធសាស្ដ្ររកស៊ីយូរអង្វែង”។
Samuel ក៏ប្រើប្រាស់បណ្ដាញសង្គម និងការសរសេរពាក្យឃោសនា នៅតាមតំបន់ដែលមាន
ការលក់ដូរផលិតផលម៉ូដែល ហាងលក់នំរបស់ Cronut, Apple Store ឬផ្លូវចូលរថភ្លើងក្រោមដី។
នៅប្រទេសកម្ពុជា គេក៏អាចប្រកបរបរនេះបាន ទីកន្លែងមួយចំនួន នៅភ្នំពេញ ដូចជា មន្ទីរពេទ្យ
ដែលមានអ្នកជម្ងឺច្រើន និងត្រូវឈរប្រជ្រៀតគ្នារង់ចាំ ដូចជានៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យរុស្ស៊ី
ឬមួយ ក្នុងព្រឹត្តិការណ៍អ្វីមួយ ដែលនឹងមានការឈរតម្រៀបជួររង់ចាំ។ល។ ក៏ប៉ុន្ដែ នៅស្រុកខ្មែរ
មុខរបរនេះ ប្រហែលជាមិនកាក់កបប៉ុន្មាននោះទេ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/cnbc