CamNews

យល់ដឹង 

របបអាហាររក្សាវ័យនិងសម្រស់

ការរក្សាបានភាពក្មេងវ័យនៅលើផ្ទៃមុខនិងស្បែកមិនមែនអាស្រ័យទាំងស្រុងលើ
ទៅកត្ដាពីកំណើតនោះទេ។របបអាហារសម្បូរវីតាមីន សារជាតិទប់ទល់អ៊ុកស៊ីត
កម្ម បន្លែផ្លែឈើនិងការីក៏អាចជួយពន្យាភាពចាស់របស់អ្នកបាន។



ការរក្សាបានភាពក្មេងវ័យនៅលើផ្ទៃមុខនិងស្បែកមិនមែនអាស្រ័យទាំងស្រុងលើទៅកត្ដា
ពីកំណើតនោះទេ។របបអាហារសម្បូរវីតាមីន សារជាតិទប់ទល់អ៊ុកស៊ីតកម្ម បន្លែផ្លែឈើ
និងការីក៏អាចជួយពន្យាភាពចាស់របស់អ្នកបាន។
ក្រៅពីនេះ ការជ្រើសរើសរបបអាហារដែលត្រឹមត្រូវក៏អាចជួយធ្វើឱ្យសុខភាពបានប្រសើរ
ភាពតឹនណែននិងភាពស្រស់ក្មេងរបស់ស្បែក កាត់បន្ថយការកើតជម្ងឺភ្លេចភ្លាំងនិងជំនួយ
ភ្នែកផងដែរ។ប៉ុន្ដែ មុនពេលកែសម្រួលរបបអាហារ អ្នកត្រូវតែជ្រើសរើសរបបអាហារដែល
ត្រឹមត្រូវនិងសមស្របបំផុតសម្រាប់ខ្លួន។

បន្លែ Spinach ជួយបំប៉នសុខភាពភ្នែក

យោងតាមការជជែកគ្នារបស់វេជ្ជបណ្ឌិត Katherine Tucker ជាមួយទស្សនាវដ្ដី Parents
Magazine បន្លែ Spinach សម្បូរទៅដោយវីតាមីន K ដែលជាប្រភេទវីតាមីនល្អសម្រាប់ឆ្អឹង
និងជួយកាត់បន្ថយការបាក់ឆ្អឹង។ទទួលទានទឹកបន្លែប្រភេទនេះមួយចានរៀងរាល់ថ្ងៃនឹង
ជួយឱ្យរាងការរបស់អ្នកមានជីវជាតិ K គ្រប់គ្រាន់។
លើពីនេះទៀត ដោយសារតែបន្លែ Spinach មានផ្ទុក lutein និង zeaxathin ដែលជាសារ
ជាតិចាំបាច់សម្រាប់ភ្នែក ដូច្នេះបរិភោគបន្លែនេះនឹងអាចទប់ស្កាត់ជម្ងឺឡើងបាយភ្នែកនិង
ងងឹតមាន់និងងងឹតភ្នែកដោយសារកំដៅព្រះអាទិត្យ។

ការីអាចជួយកាតបន្ថយការកើតជម្ងឺភ្លេចភ្លាំង

តាមទស្សនាវដ្ដី Parents Magazine ការពិសោធនានារបស់ UCLA បានបង្ហាញថា ការីមាន
ប្រសិទ្ធិភាពក្នុងការទប់ទល់នឹងជម្ងឺភ្លេចភ្លាំងដោយវាកាត់បន្ថយការប្រមូលផ្ដុំនៃស្រទាប់
ម្សៅ។ស្រទាប់ម្សៅកើតឡើងនៅពេល protein តោងជាប់ទៅនឹងកន្លែងរឹងណាមួយនៅក្នុង
រាងកាយ(ដោយសារវាអាចចូលទៅក្នុងរាងកាយបាន)។ស្រទាប់ម្សៅទាំងនេះត្រូវបានគេ
រកឃើញនៅលើកោសិកាសរសៃប្រសាទខួរក្បាល។ស្រទាប់ម្សៅដែលបានប្រមូលផ្ដុំទាំង
នេះមានផលអាក្រក់ដល់ខួរក្បាលនិងធ្វើឱ្យកើតជម្ងឺភ្លេចភ្លាំង Alzheimer។

បន្លែត្រកូលស្ពៃក្ដោបទប់ស្កាត់ជាតិពុល

បន្លែប្រភេទនេះមានប្រយោជន៍ច្រើនដល់សុខភាពរាងកាយ រួមទាំងការទប់ទល់នឹងការ
វិវត្តទៅរកភាពចាស់ផងដែរ។ពេលអ្នកទៅផ្សាកុំភ្លេចទិញបន្លែផ្សេងៗគ្នា ដូចជាស្ពៃខៀវ
ស្ពៃក្រញាញ់ ខាតណា ជាដើម។ Women's Fitness បានផ្សាយថា បន្លែនិងមើមទាំងឡាយ
ប្រភេទនេះអាចជួយដល់រាងកាយក្នុងការកំចាត់ជាតិពុលនិង radicals ផ្សេងៗដែលអាច
បណ្ដាលឱ្យកើតជម្ងឺមហារីក។ប៉ុន្ដែដើម្បីរក្សាប្រសិទ្ធិភាព អ្នកត្រូវតែចម្អិនបន្លែទាំងនេះ
ដោយកុំឱ្យឆ្អិនពេក។

របបអាហារកាត់បន្ថយ calories

យោងតាម Mayo Clinic របបអាហារដែលមាន calories តិចនឹងមានប្រសិទ្ធិភាពខ្ពស់ក្នុងការ
ទប់ស្កាត់ការវិវត្តទៅរកភាពចាស់។របបអាហារនេះទាមទារឱ្យកាត់បន្ថយអាហារដែលមាន
ជាតិ calories តិចជាង៣០%បើធៀបនឹងរបបអាហារធម្មតា។
បច្ចុប្បន្ន ការពិសោធនានាត្រូវបានគេធ្វើឡើងនៅលើសត្វហើយលទ្ធផលបានបង្ហាញថា នៅ
ពេលសត្វស៊ីអាហារដែលមាន calories ទាបជាងធម្មតា៦០% នោះអាយុរបស់ពួកវាកើនឡើង
ពី៣០ដល់៦០%។ប៉ុន្ដែ អ្នកវិទ្យាសាស្ដ្រត្រូវធ្វើការពិសោធច្រើនជាងនេះទៀតដើម្បីប្រាកដថា
ការទទួលទានអាហារដែលមាន calories ទាបនឹងមានប្រយោជន៍ច្រើនដល់មនុស្ស។
ប្រសឹនអ្នកចង់ស្វែងយល់ឱ្យកាន់តែច្បាស់ អ្នកគួរទៅជួបគ្រូពេទ្យដើម្បីរៀបចំរបបអាហារមួយ
ដែលត្រឹមត្រូវនិងសមស្របសម្រាប់រាងកាយអ្នក៕

ដោយៈសូរីយ៉ា

Tags: