CamNews

ភាពយន្ត 

Frozen ក្លាយជាភាពយន្ត ដែលរកប្រាក់ចំណូល បានច្រើនជាងគេបង្អស់ លំដាប់ទី ៥ ក្នុងប្រវតិ្តសាស្ត្រ

គិតៗទៅអ្នកគាំទ្រ រឿង Frozen មួយពិតជាមាន ច្រើនមែន ដែលឥលូវនេះ បានបំបែកកំណត់ត្រាថ្មី មួយទៀតអោយ រឿងគំនូរជីវចលរបស់ Disney នេះទៀតហើយ ។ កាលពីមុន Frozen បានបំបែក កំណត់ត្រា ប្រវត្តិសាស្ត្រមួយ ដោយមានឈ្មោះជា រឿងគំនូជីវចល ដែលទទួលបាន ប្រាក់ចំណូល ច្រើនជាងគេ ។



ឥលូវនេះ មិនត្រឹមតែ ស្ថិតនៅក្នុងប្រភេទ គំនូរជីវចលឡើយ Frozen បានឡើងមកកាន់ លំដាប់ កំពូលតែម្តង ។  Frozen បានបំបែកកំណត់ត្រាថ្មី ដែលឡើងមកជាភាពយន្ត ខ្នាតធំដែល ទទួលបាន ប្រាក់ចំណូល ច្រើនជាងគេ លំដាប់ទី ៥ ក្នុងប្រវត្តិសាស្ត្រ ។ ក្នុងចំណាត់ថ្នាក់​លេខ ៥ ប្រវត្តិសាស្ត្រ នេះ Frozen រកបានសរុប ១.២១៩ ពាន់លានដុល្លារ ដែលនៅក្នុងទឹកដីអាមេរិក ៤០០ លានដុល្លារ និងទឹកដីជប៉ុន រកបាន ១៩៤ លានដុល្លារ ។



ដូចនេះ Frozen នៅលេខ ៥ ក្នុងប្រវត្តិសាស្ត្រ ចុះចំណែកលេខ ឡើងទៅលើទៀត? លេខ ៤ បាន ទៅលើរឿង Harry Potter and the Deathly Hallows លេខ ៣ បានលើ The Avengers លេខ ២ បានលើ Titanic និងលេខ ១ បានលើ Avatar ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: movie frozen disney