CamNews

ទេសចរណ៍ 

រមណីយដ្ឋានភ្នំជីសូ របស់តាកែវ

រមណីយដ្ឋានភ្នំជីសូ មានចំងាយប្រហែល៦២គីទ្បូមែត្រពី ទីក្រុងភ្នំពេញ គេអាចធ្វើ​ដំណើរ​​ពី
ទីក្រុងភ្នំពេញ​ទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ២ កាត់តាម ស្រុកបាទី និង ប្រាសាទនាង
ខ្មៅ   ដោយចំណាយ​ពេល​១ម៉ោង។ បន្ទាប់​មក បត់ចូលតាមផ្លូវលំចំងាយ​៥គីទ្បូមែត្រពីផ្លូវជាតិ។

ប្រសិនបើ​គេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយ​ពេល​ត្រឹម​តែ​១៥នាទី ប៉ុណ្ណោះក្នុងចំងាយ
ផ្លួវ១៧គីទ្បូមែត្រ។

រមណីយដ្ឋានភ្នំជីសូ

ប្រាសាទ ភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២
-១០៥០) ដោយព្រះបាទ​សូរ្យ​វរ្ម័ន​ទី១ សំរាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះសាងសង់
អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២
មានទំហំតូច ជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយ​មាន​ទ្វារ​ឆ្លាស់ពីរ
ខាងក្នុងមាន បដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់​    យ៉ាងល្អ
ប្រណិតនៅ​លើសរសរ​ពេជ្រ។

នេះជារមណីយដ្ឋានដ៏គួរអោយចាប់អារម្មណ៍មួយរបស់ខេត្ត តាកែវ នៅលើកំពូលភ្នំមានខ្យល់បរិសុទ្ធ
បក់រំភើយៗ ធ្វើឲ្យបាត់នូវភាពតានតឹង ក្នុងចិត្ត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ TKP


Tags: Phnom Chiso Ta Keo tour