CamNews

ទេសចរណ៍ 

ទស្សនាតំបន់ទេសចរណ៍ Batu Caves របស់ប្រទេស Malaysia

ជាទីក្រុងមួយដ៏ទំនើបលំដាប់កំពូលនៅអាស៊ី ដោយមានវប្បធម៌ពិសេស Kuala Lumpur ត្រូវ
បានគេហៅថា ជា "ទីក្រុងសួនច្បារ" ជាមួយនឹងទេសភាពល្អប្រណិតជាច្រើន ដែលនឹងធ្វើឱ្យ
ភ្ញៀវទេសចរណ៍ហាក់ដូចបានឡើងដល់ឋានសួគ៌។

មកដល់ Kuala Lumpur ​អ្នកនឹងបានទស្សនាតំបន់ទេសចរណ៍ល្បីល្បាញជាច្រើន ដូចជាតំបន់
Petronas – Twin Towers, Lake Garden, Batu Caves ។ល។

ប៉ុន្ដែ ពេលនេះ យើងនឹងនាំលោកអ្នក ទៅទស្សនាតំបន់ Batu Caves ។ Batu Caves គឺជាកូន
ភ្នំមួយនៅភាគខាងជើងក្រុង Kuala Lumpur រួមមានរូងភ្នំចំនួនបីធំៗ និងរូបភ្នំតូចៗរាប់មិនអស់
ជា​​ច្រើនទៀត ព្រមទាំងមានវិហារនៅខាងក្នុងផងដែរ។

ដើម្បីទៅកាន់តំបន់ទេសចរណ៍នេះ អ្នកអាចជិះតាក់ស៊ី ឬរថយន្ដក្រុងតូចៗ នៅចំណតរថយន្ដ
Puduraya ដែលមានចម្ងាយពី China Town ប្រហែល ១០០គម។

Batu Caves គឺជាតំបន់បូជាព្រះ ក្នុងសាសនា Hindu របស់ប្រជាជន នៅ Malaysia ហើយនៅ
ទីនេះ មានរូបសំណាកព្រះ Lord Murugan ដ៏ធំមួយដែលមានកំពស់ ៤២,៧ម៉ែត្រ។

ដើម្បីចូលទៅក្នុងរូបភ្នំខាងក្នុង អ្នកនឹងត្រូវឡើងតាមកាំជណ្ដើរដែលមាន ២៧២កាំ។ ជារៀងរាល់
ឆ្នាំម្ដង អ្នកកាន់សាសនា Hindu និងភ្ញៀវទេសចរណ៍រាប់លាននាក់ តែងមកកាន់ទីនេះ ដើម្បីចូល
រួមក្នុងពិធីបុណ្យ Thaipusam ដែលធ្វើឱ្យទីនេះកាន់តែមានភាពអូរអរ និងកាន់តែល្បីល្បាញជាង
មុន។






                                 ពិធីបុណ្យ Thaipusam នៅក្នុងរូបភ្នំ Batu


                                 ពិធីបុណ្យ Thaipusam នៅក្នុងរូបភ្នំ Batu

ដោយ ៖ សីហា
ប្រភព ៖ DLV


Tags: Batu Caves​ tour Malaysia