CamNews

តារា 

Miley Cyrus : ខ្ញុំគិតថាការ ស្លៀកពាក់ប្លែករបស់ខ្ញុំ ក៏ជាចំណេះដឹងខ្លះដែរ

ថ្មីៗនេះ Miley Cyrus បានធ្វើអោយ មានការភ្ញាក់ផ្អើល ជាខ្លាំងជាមួយ និងការសំដែង Concert ទី ១ របស់នាង ដែលមានឈ្មោះថា Bangerz ។ ជាមួយនិង Bangerz Tour នេះនាង បានសំដែងកាយ វិការប្លែកៗ រួមជាមួយនិង សំលៀកបំពាក់ ដ៏សិចស៊ី មើលមិនចូល ភ្នែកសោះ អោយទស្សនិកជន ទស្សនា ។

Miley: I was teaching young artists!  1

ដោយសារតែ រឿងប្លែកទាំងនោះហើយ ទើបធ្វើអោយ អាណាព្យាបាល របស់ក្មេងៗ និងយុវវ័យជា ច្រើនបាន ស្នើរសុំអោយ មានការអន្តរាគម លុបកម្មវិធី សំដែងរបស់ នាងចោលទៅ ។ ងាកមកនាង វិញ Miley Cyrus បានឆ្លើយតប មកវិញយ៉ាង ស្រួលថា ៖ ខ្ញុំចង់អោយ ការសំដែងរបស់ ខ្ញុំមានគុណ ភាពខ្ពស់ ហើយខ្ញុំប៉ងប្រាថ្នាថា ការសំដែងនេះ ដូចជាការបង្ហាញ សិល្បៈមួយ ដែលល្អ ហើយខ្ញុំគិត ថាការធ្វើរឿង ប្លែកៗរបស់ខ្ញុំ ក៏អាចក្លាយជា មេរៀននិង ចំណេះដឹងផ្នែក សិល្បៈខ្លះៗ ឲ្យទៅក្មេងៗ និងយុវជនយុវនារី ផងដែរដែល បានចូលទស្សនា Concert ។ នាងបន្តថា តារាស្រីៗ ជាច្រើនធ្វើ រឿងធម្មតាៗ អញ្ចឹងនាងក៏ចង់ ធ្វើរឿងប្លែកៗ នេះម្តងទៅមើល ។

Miley: I was teaching young artists!  2

អាណាព្យាបាល ជាច្រើន បានបញ្ចេញមតិ រិះគន់ យ៉ាងចាស់ដៃ តើទស្សនិកជន គិតថា ការសំដែង​បែ្លកៗបែប Miley Cyrus នេះពិតជា មានបង្កប់ការ អប់រំនិង ចំណេះដឹងមែនឬ?

Miley: I was teaching young artists!  3


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer miley cyrus bangerz tour