កាលពីអាទិត្យមុននេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសស្វីសបានបង្ហាញរថយន្តប្រណីត
បែបកីឡារបស់ខ្លួនដែលមានឈ្មោះថា Beck LM 800 ដល់សារធារណៈជននៅក្នុងកម្មវិធី
តាំងរបស់មួយស្តីពីរថយន្តប្រណីត នៅឯទីក្រុង វៀនណា(Vienna) នាប្រទេសស្វីស។
រថយន្តប្រណីតបែបកីឡានេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Beck Engineering &
Composits GmbH មានទីតាំងនៅតំបន់ Muri នាទីក្រុង Bern របស់ប្រទសស្វីស។ អ្វី
ដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺទម្ងន់របស់រថយន្តនេះ ដែលមានត្រឹមតែ ៩០០ គីឡូក្រាម ហើយទម្ងន់នេះត្រូវបានរួមបញ្ចូលនូវទម្ងន់របស់សាំងពេញមួយក្នុងធុង និង អ្នកបើកបរម្នាក់
ទម្ងន់ ៨០ គីឡូក្រាម។ រថយន្តនេះត្រូវបានកាត់បន្ថយទម្ងន់យ៉ាងច្រើន ដោយសារ
ផ្នែកជាច្រើនរបស់វាផលិតឡើងដោយសារធាតុអាលុយមីញូម ទីតាញូម មិកនេកស៊ៀម
(magnesium) ផ្លាស្ទីកទំនើបដែលមានភាពរឹងមាំនិងសារធាតុ Kevlar។
ក្រៅពីភាពទាក់ទាញខាងលើ រថយន្តនេះមានបំពាក់ដោយ ម៉ាស៊ីន ទំហំ ដំណើរការដោយ
ម៉ាស៊ីន 4.2 litre V8 មាន លេខចំនួន ៧ ដែលត្រូវបានចូលរួមសហការផលិតដោយក្រុមហ៊ុន
រថយន្តប្រណាំង Formula 1។ ប្រព័ន្ធនៃសាកស៊ីត្រូវបានបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិច
ដ៍ទំនើប។
តម្លៃរបស់វាចាប់ផ្ដើមពី ៦០០,០០០ ដុល្លាឡើងទៅ ដែលតម្លៃមានការផ្លាស់ប្ដូរអាស្រ័យទៅ
តាមការចង់បានរបស់អតិថិជន៕
(gizmag)
ដោយៈសំអាត