CamNews

ព័ត៌មានជាតិ 

ខឹងមករំខាន លេងបៀរ ទាញកាំបិតចាក់ ចំបំពង់ករងរបួសធ្ងន់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បាននឹងកំពុង រត់គេចខ្លួន ក្រោយពីចាក់យុវជន ម្នាក់ទៀត ចំបំពង់ក បណ្ដាល ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យរុស្សី ដែល មូលហេតុ នៃការចាក់ខាងលើនេះ គឺខឹងមក ពីជនរងគ្រោះ មករំខានរូបគេកំពុងលេង បៀរ ។

ករណីបង្កអំពើហិង្សា បណ្ដាលឱ្យជនរង គ្រោះរងរបួសធ្ងន់ ឈាមហូរស្រោចខ្លួនខាង លើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោមបាន និយាយថា ជនដៃដល់ដែលបាននឹងកំពុងរត់ គេចខ្លួននោះឈ្មោះបារាំង រីឯជនរងគ្រោះ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ មិត្ដភាពកម្ពុជាសូវៀត ឈ្មោះគឹម សុង ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោមបាន បញ្ជាក់ថា មុនពេលកើតហេតុ ជនដៃដល់ កំពុងលេងបៀរ នៅតាមផ្លូវ៦០ម៉ែត្រពេល នោះជនរងគ្រោះ ដែលជាមិត្ដ ភក្ដិនិងគ្នាទៅ រំខានការលេងរបស់ពួកគេ ធ្វើឱ្យជនដៃដល់ ខឹង ទ្រាំមិនបាន ក៏ទាញកាំបិតចុងស្រួចចាក់ ចំបំពង់ករងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឱ្យប្រជា ពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅ ទូីនោះ មានការភ្ញាក់ផ្អើល ។

យ៉ាងណាក៏ដោយជនដៃដល់ក្រោយពី ប្រព្រឹត្ដនូវទង្វើបែបនេះ បានរត់គេចខ្លួនបាត់ ស្រមោល ខណៈដែលកម្លាំងសមត្ថកិច្ចបាន នឹងកំពុងតាមចាប់ខ្លួន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh