CamNews

ជីវិត និងការងារ 

រូបភាពខ្លោចផ្សា នៃ “តំបន់រំលោភផ្លូវភេទ” របស់ពិភពលោក

សង្គ្រាមស៊ីវិល នៅសាធារណរដ្ឋ កុងហ្គោ ត្រូវបានគេចាត់ទុកថា ជាការប្រយុទ្ធបង្ហូរឈាមបំផុត ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទីពីរ។ ក្នុងរយៈពេល ២ទសវត្សពេញ ដែលការច្បាំងគ្នា
បានកើតឡើង ប្រជាជនសាធារណរដ្ឋ កុងហ្គោ ត្រូវរស់នៅក្នុងភាពភ័យខ្លាច និងប៉ះពាល់ដល់
ជីវិតនៃមនុស្សមួយជំនាន់។

សង្គ្រាមស៊ីវិល អូសបន្លាយ បានធ្វើឱ្យប្រទេសនេះ ស្ថិតក្នុងភាភជាប់គាំងគ្រប់វិស័យ បណ្ដាល
ឱ្យពលរដ្ឋជាង ៥,៤លាននាក់ ត្រូវបាត់បង់ជីវិត ដោយសារអំពើហឹង្សា ភាពអត់ឃ្លាន និងជម្ងឺ ចាប់
តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ពេលនេះ។


មនុស្សរាប់ម៉ឺននាក់ ត្រូវចាកចេញពី កុងហ្គោ ដើម្បីគេចខ្លួន និងធ្វើដំណើរតាមដងផ្លូវ ដែលត
ភ្ជាប់ពី Goma និង Bukavu បន្ទាប់ពីរួចផុតពីការបាញ់គ្នា រវាងកម្លាំងប្រដាប់អាវុធ M23 និងទាហាន
កុងហ្គោ កាលពីឆ្នាំ ២០១២


សង្គ្រាមស៊ីវិល កុងហ្គោ បានអូសទាញប្រទេសជាច្រើន នៅអាហ្វ្រិក ឱ្យលោតចូលប្រយុទ្ធ ក្នុង
នោះ កម្លាំងប្រដាប់អាវុធ មានប្រហែល ២០ក្រុម។ មកដល់ពេលនេះសង្គ្រាមនៅ កុងហ្គោ បាន
ក្លាយជាមហាសង្គ្រាម រវាងប្រទេសធំៗក្នុងប្រវត្តិសាស្ដ្រ អាហ្វ្រិក។ ជនរងគ្រោះរាប់លាននាក់ ត្រូវ
បាត់បង់ផ្ទះសម្បែង ត្រូវរត់គេចគ្រាប់ ទៅកាន់ប្រទេសដទៃ។

អាក្រក់ជាងនេះ អង្គការសហប្រជាជាតិ ថែមទាំងបានហៅ សាធារណរដ្ឋ កុងហ្គោ ថា ជា​“តំបន់​កណ្ដាលនៃអំពីរំលោភផ្លូវភេទរបស់មនុស្សជាតិ” ព្រោះថា សកម្មភាពចាប់រំលោភ លួចប្លន់ សម្លាប់
មនុស្ស គឺជាគោលដៅរបស់ក្រុមប្រដាប់អាវុធជាច្រើន។



ទាហានកុងហ្គោ “ជប់លៀង” នៅពេលពួកគេធ្វើដំណើរនៅតាមដងផ្លូវលើភ្នំ ឆ្ពោះទៅកាន់
Bunagana ជាទីក្រុងចុងក្រោយរបស់ កងកម្លាំងប្រដាប់អាវុធ M-23


ករណីធ្ងន់ធ្ងរបំផុត ដែលគួរនិយាយដល់ នោះគឺករណីស្ដ្រី ៥០០នាក់ ត្រូវបានគេចាប់រំលោភ នៅ
ក្នុងភូមិ Luvungi កាលពីថ្ងៃទី ៩តុលា ឆ្នាំ ២០១០។ ព្រៃផ្សៃជាងនេះ ក្រុមបះបោរ ថែមទាំងបាន
ចាប់រំលោភកុមារី អាយុពី ៧ ទៅ ៨ឆ្នាំ រហូតដល់ស្ដ្រីអាយុ ពី ៦០ ទៅ ៧០ឆ្នាំ។

ក្នុងឱកាសរំលឹកខួបទី ២០ឆ្នាំ នៃអំពីប្រល័យពូជសាសនា នៅ Rwanda អង្គការសហប្រជាជាតិ
កំពុងតែមានសង្ឃឹមថា នឹងរកឃើញវិធីដ៏មានប្រសិទ្ធិភាព ក្នុងការរក្សាសន្ដិភាព នៅកុងហ្គោ ជា
កន្លែងដែលមនុស្សរាប់លាននាក់ កំពុងក្លាយជាជនរងគ្រោះនៃអំពើហឹង្សា ជម្ងឺ និងភាពអត់ឃ្លាន
ចាប់តាំងពីឆ្នាំ ១៩៩៧។


កុមារទាំងឡាយ កំពុងដណ្ដើមយកកន្លែងមួយ ក្នុងជុំរុំជនភៀសខ្លួន នៅ Rubaya ជាទីដែលអ្នក
ស្រុករត់គេចខ្លួន ដោយសារការប្រយុទ្ធគ្នា រវាង M23 និងទាហានរដ្ឋាភិបាល

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail