CamNews

ភាពយន្ត 

Th Avengers វគ្គ ២ នឹងត្រូវបាត់បង់សមាជិកម្នាក់ ដែលនឹងត្រូវ ស្ម័គ្រស្លាប់ក្នុងរឿង

យើងអាចនិយាយបានថាភាពយន្តខ្នាតធំ The Avengers : Age Of ULTRON គឺជារឿងមួយ
ដែលទស្សនិកជន កំពុងតាមដាន និងចាប់អារម្មណ៍ជាខ្លាំង ដែលនឹងត្រូវស្វាគមន៍ ទស្សនិក
ជន នៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះ ។



ថ្មីៗនេះ នៅក្នុងបទសំភាសន៍មួយ អ្នកដឹកនាំរឿងលោក​ Joss Whedon បានបង្ហើបអោយដឹង
ថា នៅក្នុងវគ្គ ២ នេះ សមាជិកមួយនៃក្រុម Avengers នឹងត្រូវឃ្លាតឆ្ងាយ ពីទស្សនិកជនហើយ
ដោយការឃ្លាតឆ្ងាយនោះ គឺជាការលះបង់ស្ម័គ្រស្លាប់ ការពារអ្នកផ្សេងទៀត ។ ទោះជាយ៉ាង
ណាក្តី យើងនៅមិនទាន់ដឹងថា អ្នកណានឹងក្លាយជាអ្នក ចាកចេញនោះទេ ។

ពេលនិយាយដល់ការចាកចេញ ទស្សនិកជនបាននាំគ្នា លើកឡើងជាប្រធានបទ ក្តៅគគុក
ពេញអ៊ីនធើណេត ។ ទស្សនិកជន បានលើកសមាជិក ៣ នាក់ដែលអាចនឹងត្រូវចាកចេញ ។
ទីមួយគឺ Hawkeye (Jeremy Renner) ដែលជាតួអង្គម្នាក់ មិនសូវជាមានការគាំទ្រខ្លាំងប៉ុន្មាន
ឡើយនៅក្នុងរឿងនេះ ដូចនេះហើយ ទស្សនិកជនទស្សទាយថា គេនេះហើយនឹងត្រូវចាក
ចេញ ។



ចំណែកទី២វិញគឺ Captain America (Chris Evans) ទស្សនិកជនបានដឹង អំពីការស្លាប់
របស់
គាត់នៅក្នុងគំនូរជីវចលរួចទៅហើយ (រស់ឡើងវិញពេលក្រោយ) តែបន្ទាប់ពីចេញរឿង Captain
America វគ្គ ២ មកទស្សនិកជន បានគិតថាវានឹងទាក់ទង ដល់ការលះបង់នៅក្នុងThe Avengers 2 ។



ចំណែកទីបីវិញគឺ Iron Man ទស្សនិកជនបានគិតថា ដោយសារតែ Robert Downey Jr បាន
ប្រកាសអំពីការចាកចេញពីការថត Iron Man ដូចនេះហើយ នៅក្នុងវគ្គ ២​នេះ Iron Man ប្រហែល
ជាក្លាយទៅជា តួអង្គដែលលះបង់ខ្លួនហើយ ។



តែទស្សនិកជនបាននិយាយថា Iron Man គឺជាតួអង្គដែល ទទួលបានការចាប់អារម្មណ៍ ច្រើន
បំផុតនៅក្នុងរឿង The Avengers នេះប្រសិនបើ Iron Man ត្រូវលះបង់មែន វាពិតជាធ្វើអោយ
ទស្សនិកជន ខកចិត្តខ្លាំងណាស់មើលទៅ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: movie the avengers thor captain america movie star hollywood marvel