CamNews

ភាពយន្ត 

រឿង "My Lovely Girl" ដែលសំដែងដោយកំពូលតារាចំរៀងដ៏ល្បីគឺ Rain និង Krystal នឹងចាក់បញ្ចាំងនៅយប់នេះហើយ

ខ្សែភាពយន្ត "My Lovely Girl" ដែលសំដែងដោយកំពូលតារាចំរៀងដ៏ល្បី នៃប្រទេសកួរ៉េ Rain និង Krystal សមាជិក ក្រុម f(x) ព្រមទាំងតារា kpop ជាច្រើនរូបទៀត កំពុងទាក់ទាញចំណាប់អារម្មណ៏ អ្នកទស្សនា យ៉ាងខ្លាំង ជាមួយនឹងការ ហាយឡាយ ឈុតខ្លីៗ និងបណ្ណ័ផ្សព្វផ្សាយនៃសាច់រឿងនោះ។







រឿង "My Lovely Girl" នេះ និយាយអំពី មនុស្សដែលឈឺចាប់ពីរនាក់ រំសាយការឈឺចាប់គ្នាទៅវិញទៅមក តាមរយៈការលង់នឹងតន្រ្តី ហើយរឿងនេះក៏បង្ហាញពីសេចក្តីស្នេហាដ៏ស្រស់បំព្រងរវាងតួឯកប្រុសស្រីទាំងពីរ នាក់ផងដែរ។

តើអ្នកទាំងអស់គ្នាអន្ទះសារចង់ទស្សនារឿងនេះ ដែលចូលរួមសំដែងដោយ កំពូលតារា kpop បុរសសង្ហា Rain និង  តួឯកស្រី Krystal ដែររឺទេ? ភាគទី១ នឹងត្រូវចាក់បញ្ចាំង នៅថ្ងៃទី ១៧ កញ្ញានេះហើយ បន្ទាប់ពី រឿង It’s Okay, That’s Love”  រៀងរាល់ថ្ងៃ ពុធ និង ព្រហស្បតិ៏ វេលាម៉ោង ១០យប់។ ដូច្នេះ សូមរង់ចាំ ទស្សនាទាំងអស់គ្នា។


 


ប្រែសំរួលដោយ៖ ចិត្រា
ប្រភព៖  koreaboo 

 


Tags: My Lovely Girl Rain Krystal