យោងតាមគេហទំព័របរទេសបានដោយដឹងថា រថយន្ត ហាំវី (Humvee) ដែលជារថយន្តរបស់
យោធាអាមេរិកអាចនឹងត្រូវធ្វើការផ្លាស់ប្តូរ ដោយដាក់ឲ្យប្រើប្រាស់រថយន្តប្រភេទ L-ATV ដែលត្រូវបានផលិតដោយក្រុមហ៊ុនផលិតយានយន្តសម្រាប់យោធាឈ្មោះថា Oshkosh។
រថយន្តថ្មីប្រភេទ L-ATV មានប្រព័ន្ធការពារប្រសើរជាងរថយន្ត ហាំវី ដោយអាចផ្ទុកនូវអាវុធ
ច្រើនប្រភេទ ហើយកន្លែងអ្នកធ្វើដំនើរអាចមានការប្រែប្រួលតាមតម្រូវការរបស់ស្ថានភាព។
ប្រព័ន្ធសាកស៊ីឈ្មោះថា TAK-4i ដែលមានគម្លាតដល់ទៅ ៥០.៨ សង់ទីម៉ែត្រ ត្រូវបានបំពាក់
សម្រាប់ជាជំនួយដល់ការបើកបរក្នុងស្ថានភាពផ្លូវពិបាក។ ជាងនេះទៅទៀត រថយន្តថ្មីប្រភេទ
ប្រភេទ L-ATV ត្រូវបានដំនើរការដោយប្រេងម៉ាស៊ូត និង អេឡិចត្រិចរួមបញ្ចូលគ្នា
(Diesel-Electric Hybrid) ដែលអាចធ្វើដំនើរបានក្នុងរយៈចម្ងាយឆ្ងាយ មិនព្រួយបារម្ភខ្លាច
អស់ប្រេងក្នុងពេលបំពេញបេសកម្ម៕
(Gizmag)
ដោយៈសំអាត