CamNews

ជីវិត និងការងារ 

ស្លាបមាន់បំពងទឹកដោះគោឆៅ

តើអ្នកចង់ធ្វើអាហារមួយមុខដ៏ឆ្ងាញ់សម្រាប់ទទួលមិត្តភ័ក្ដនាចុង
សប្ដាហ៍ឬទេ?


គ្រឿងផ្សំ៖

- ស្លាបមាន់


- គ្រឿងប្រលាក់សាច់៖ទឹកដោះគោឆៅ ខ្ទឹមសចញ្ច្រាំរួច ម្រេច អំបិល

-ម្សៅ ៖ ម្សៅមី ម្សៅពោត ម្សៅការី

-ទឹកជ្រលក់៖ ខ្ទឹមបារាំងនិងខ្ទឹសចញ្ច្រាំ ទឹក
ប៉េងប៉ោះ ស្ករ ទឹកឃ្មុំ ប្រេងឆា

វិធីចម្អិន៖
ជំហានទី១៖

- ប្រលាក់សាច់ជាមួយនឹងគ្រឿងដែលបានត្រៀមខាងលើ។ប្រលាក់រួមទុក
វាក្នុងរយៈពេល១០នាទី។

ជំហានទី២

- ច្របល់ម្សៅទាំងអស់ចូលគ្នាក្នុងស្បោងធំមួយ(ម្សៅមីនិងម្សៅពោតត្រូវស្មើគ្នា)។

ជំហានទី៣


-យកស្លាបមាន់ចេញនិងទុកឱ្យវាស្ងួតទឹករួចចាក់វាចូលក្នុងស្បោងម្សៅដើម្បីក្រឡុក
ឱ្យម្សៅនិងសា្លបមាន់ជាប់ចូលគ្នា។

ជំហានទី៤

ពេលនេះយើងអាចបំពងសា្លបមាន់បាន
ហើយ។ដើម្បីឱ្យសាច់បានស្រួយឆ្ងាញ់ យើងអាចបំពងវាពីរដង។ទី១ បំពងកុំឱ្យ
ឆ្អឹន រួចស្រង់ចេញទុកត្រជាក់ប្រមាណជា១០នាទី បន្ទាប់មកដាក់បំពងជាលើកទី២រហូតដល់សាច់សា្លបឆ្អិននិងមានពណ៌លឿង។

ជំហានទី៥


- បំពងខ្ទឹម រួចដាក់វត្ថុធាតុនៃផ្នែកទឹកជ្រលក់ដែលនៅសល់ចូលពីលើ រួចកូរស្មើដៃ
១នាទី។

ជំហានទី៦


- ចុងក្រោយ ចាក់ទឹកជ្រលក់និងស្លាបមាន់ចូលខ្ទះហើយកូរឱ្យស្មើប្រមាណ
១នាទីគឺជាការស្រេច។


ធានាថាស្លាបមាន់នឹងមានពណ៌លឿងស្រួយឆ្ងាញ់គួរចង់បរិភោគ!

ប្រសឹនចូលចិត្តហឹរ យើងអាចដាក់ម្ទេសចូលក្នុងទឹកជ្រលក់៕

ដោយៈសូរីយ៉ា

Tags: