CamNews

សម្រស់ 

វិធីបំបាត់អាការៈកន្ទួលនៅលើ ក

ប្រសឹនអ្នកកំពុងកើតកន្ទួលនៅត្រង់កជាដំបូងគឺត្រូវកំណត់ឱ្យដឹងពីមូលហេតុរបស់វា។
ក្រោយមក អ្នកអាចអនុវត្តជាជំហានៗដើម្បីកំចាត់កត្តាដែលនាំឱ្យ
អាការៈកន្ទួលកាន់តែ
កើនឡើង។




និយាយរួម កន្ទួលនៅត្រង់កតែងមានសញ្ញាដូចជាស្បែកឡើងក្រហម ស៊ីជំពូឬត្រូវប្រត្តិកម្ម។
ក្រៅពីនេះ អាការៈនេះក៏មានសញ្ញាផ្សេងដូចជា ហើមឬផ្លាស់ប្ដូរពណ៌ស្បែក។ទោះជាយ៉ាងណា
ក៏ដោយ អ្នកមិនបាច់បារម្មណ៍ច្រើនពេកទេ ព្រោះថាមានវិធីជាច្រើនដែលអាចព្យាបាលវាបាន។
ការណែនាំ
១/ ស្វែងយល់មូលហេតុបង្កឱ្យមានកន្ទួល
ជាធម្មតា អាការៈនេះអាចកើតឡើងដោយសារជាតិគីមីក្នុងផលិតផលកែសម្ផស្សធ្វើឱ្យស្បែក
ប្រត្ដិកម្ម។ប្រសឹនអ្នកយល់ថាវាកើតឡើងដោយសារការប្រើប្រាស់ផលិតផលកែសម្ផស្សនោះ
អ្នកគួរផ្អាកប្រើប្រាស់ភ្លាម។ប្រសឹនកន្ទួលកើតឡើងដោយសារកំដៅព្រះអាទិត្យ(ចែងថ្ងៃ) អ្នកគួរ
កុំឱ្យរាងកាយត្រូវនឹងកំដៅថ្ងៃច្រើនពេក។ក្រៅពីកត្តាខាងលើ កន្ទួលក៏អាចកើតឡើងដោយសារ
វីរូសឬធូលីនិងក្អែលដែលជាប់នៅលើរាងកាយដែលបង្កឱ្យស្បែកប្រត្ដិកម្ម។

២/​ សម្អាតស្បែកនៅត្រង់កដោយប្រើទឹកកំចាត់មេរោគ



ទឹកសម្រាប់លាងសម្អាតមេរោគនេះនឹងកំចាត់សារធាតុដែលអាចបង្កអាការៈឡើងកន្ទួលនៅ
លើកបានយ៉ាងមានប្រសិទ្ធិភាព។ក្រៅពីនេះវាក៏អាចកំចាត់និងសម្លាប់វីរូសដែលជាប្រភេទមេ
រោគអាចធ្វើឱ្យស្ទះរន្ធគល់រោមជាកត្តាមួយក្នុងការបង្កកន្ទួលផងដែរ។
ចូរលាបក្រែម hydrocortisone នេះត្រង់កន្លែងមានកន្ទួលចែងថ្ងៃ។
ប្រភេទក្រែមនេះអាចជួយកាត់បន្ថយការរមាស់នៅលើស្បែក។អ្នកអាចស្វែងរកផលិតផល
នេះបាននៅតាមបណ្ដាឱសថស្ថាននានា។
៣/ ប្រើជាតិជ័ររបស់ប្រទាលកន្ទុយក្រពើលាបលើកន្លែងកើតកន្ទួល


ប្រទាលកន្ទុយក្រពើមានផ្ទុកសារជាតិពិសេសពីធម្មជាតិអាចជួយបន្ថយការប្រត្តិកម្មរបស់
ស្បែក។អ្នកអាចទុកប្រទាលនេះក្នុងទូទឹកកកប្រមាណជា២០នាទីនៅមុនពេលប្រើប្រាស់ដើម្បី
ទទួលបានប្រសិទ្ធិភាពខ្ពស់។

៤/ ប្រើឥដ្ឋត្រជាក់មួយដុំដាក់ត្រង់កន្ទួល
ដុំឥដ្ឋនោះនឹងជួយកាត់បន្ថយកំដៅលើស្បែកនិងបន្ថយការឡើងក្រហមរបស់ស្បែក។អ្នក
អាចទុកដុំឥដ្ឋនេះប្រមាណជា១០នាទីនៅលើកន្លងរមាស់ ក្រោយ១០នាទីអ្នកយកវាចេញ
ហើយដាក់ដុំផ្សេងមកវិញ។
៤/ ធ្វើក្រែមចម្រុះដោយប្រើម្សៅស្រូវសាឡីនិងទឹក

លាបក្រែមចម្រុះនេះត្រង់កន្លែងមានកន្ទួលហើយទុក២០នាទី។ម្សៅនេះនឹងជួយចិញ្ចឹមស្បែក
និងកាត់បន្ថយភាពក្រហមនៅលើស្បែក។

៥/ផឹកទឹកឱ្យបានច្រើន
កន្ទួលនៅត្រង់កអាចនឹងមានសភាពអាក្រក់ឡើងប្រសឹនរាងកាយអ្នកខ្វះជាតិទឹក។ចូរព្យា
យាមផឹងទឹកឱ្យបានយ៉ាងតិច 64 0z ក្នុងមួយថ្ងៃ៕
ដោយៈសូរីយ៉ា


Tags: