CamNews

តារា 

ឃីត សំម៉ាលីស គេចវេស​ពី​អ្នកកាសែត បន្ទាប់​ពី​ត្រូវ​ព្រនង់​រិះគន់​មិន​សំចៃ​មាត់ រឿង​ស្លៀក​សិចស៊ី

ភ្នំពេញ៖ មុននេះបន្តិចតារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម Diamond Music កញ្ញា ឃីត សំ
ម៉ាលីស ធ្លាប់ត្រូវបានមហាជន និងស្រទាប់យុវវ័យ ប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេស
ប៊ុក រិះគន់យ៉ាងចាស់ដៃ ពាក់ព័ន្ធនឹង ការបង្ហោះរូបភាព ស្លៀកពាក់សិចស៊ី បញ្ចេញគល់សុដន់
ហួសហេតុ មិនគិតពីខ្លួនជាអ្នកសិល្បៈ និងជានារីខ្មែរ។

មូលហេតុដែលនាំឲ្យ មហាជនរិះគន់ខ្លាំងៗបែបនេះ បន្ទាប់ពីតារាចម្រៀងសិចស៊ី វ័យក្មេង ឃីត
សំម៉ាលីស បានបង្ហោះរូបភាព ជាច្រើនសន្លឹក នៅក្នុង Account Facebook របស់នាង សុទ្ធសឹង
តែជា រូបភាពសិចស៊ី បញ្ចេញគល់សុដន់ ដែលធ្វើឲ្យមហាជន ទប់អារម្មណ៍មិនបាន ក៏ធ្វើការរិះ
គន់ខ្លាំងៗ មកលើនាង ។

ជុំវិញការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ទៅលើស្រីស្រស់ ឃីត សំម៉ាលីស នេះដែរ នៅ

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY បានទាក់ទងសុំការស្រាយបំភ្លឺ តាម
ទូរស័ព្ទពី កញ្ញា ឃីត សំម៉ាលីស ប៉ុន្តែនៅពេលដែលអ្នកយកព័ត៌មាន គេហទំព័រ LookingTODAY
និយាយឆ្លងឆ្លើយ តាមទូរស័ព្ទជាមួយនាង បានបន្តិច ហើយស្នើរសុំផ្តល់ បទសម្ភាសន៍ ស្រាប់តែតា
រាចម្រៀងរូបនេះ ចុចផ្តាច់ទូរស័ព្ទបិទភ្លាមៗតែម្តង ក្នុងហេតុផលមិន ហ៊ានប្រឈមមុខ ក្នុងការផ្តល់
បទសម្ភាសន៍ ពាក់ព័ន្ធរឿងរ៉ាវខាងលើ ។ ដើម្បីបញ្ជាក់ថា មកពីប្រព័ន្ធទូរស័ព្ទរអាក់រអួល ឬមកពីអ្វី
ផ្សេង នៅពេលដែល នាងចុចផ្តាច់ទូរស័ព្ទភ្លាម អ្នកយកព័ត៌មានគេហទំព័រ LookingTODAY បានចុច
ទៅម្ដងទៀត ប៉ុន្តែនាងមិនបាន លើកទទួលនោះទេ.. ។

កញ្ញា ឃីត សំម៉ាលីស គ្រាន់តែឮថា ឈ្មោះអ្នកកាសែត និងសុំផ្តល់បទសម្ភាសន៍ នាងបានចុចផ្តាច់
ភ្លាមៗ មិនហ៊ានប្រឈមមុខ នឹងការសួរដេញដោល របស់អ្នកកាសែតឡើយ ។ ដូច្នេះគេអាចសន្មត់
ថា តារាចម្រៀងល្បីឈ្មោះ ខាងសិចស៊ីរូបនេះ កំពុងតែខ្លាចនឹងអ្នកកាសែត សម្ភាសន៍ជុំវិញ រឿង
មហាជនរិះគន់ យ៉ាងចាស់ដៃ រឿងស្លៀកពាក់សិចស៊ី បញ្ចេញគល់សុដន់ហួសហេតុ មិនដូចជាអ្នក
សិល្បៈខ្មែរ ដែលមានប្រពៃណី ទំនៀមទំលាប់ល្អ នោះឡើយ ៕

សូមអាន៖ នាង Angelina Jolie អត់ពាក់អាវក្នុង ពេលដើរលេងកំសាន្តជាមួយកូន នៅស៊ីដនី
សូមអាន៖ សន នាងផល្លីកា ទម្លាយព័ត៌មានរស់នៅក្រោមដំបូលផ្ទះ តែមួយ ជាមួយ វីជេ រតនា

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khit samsomalis entertainment khmer star singer ឃីត សំម៉ាលីស