CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសោរ៏ទី១៧ខែកញ្ញាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះល្អជាបង្គួរ សំរាប់លោកអ្នកដែលជាមន្រ្តីរាជការអាចឡើងដំនែងធំ
និងមានអំនាចផងដែរ។ ថៃ្ងនេះលាភបានមកមនុស្សប្រុស។
បញ្ហាស្នេហាវិញមានភាពសប្បាយរីករាយ។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងលោកអ្នកមិនត្រូវទុកចិត្តនរណាម្នាក់ពេកនោះ
ទេព្រោះថាលោកអ្នកអាចចាញ់កលល្បិចរហូតដល់បាត់បង់ទ្រព្យសម្បតិ្តផងដែរ។
ថៃ្ងនេះលោកអ្នកត្រូវប្រុងប្រយ័ត្នទើបល្អ។
ខាល
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងាររកស៊ីបានផ្តល់ចំនូលហូរចូលច្រើន
ជាហេតុធើ្វអោយលោកអ្នកមានស្នាមញញឹមជាប់ពេញមូយថៃ្ង។
ថៃ្ងនេះបើលោកអ្នកមានបំនងរៀបការនោះនឹងសំរេចដូចបំនងប្រាថ្នាជាក់
ជាមិនខាន។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះការងាររកស៊ីមានភាពធ្លាក់ចុះ
អតិថិជនមិនពេញចិត្តទៅនឹងសេវាកម្ម របស់លោកអ្នក។
ចំនូលមានភាពរអាក់រអូល និងឈានទៅដល់ ភាពនឹកស្មានមិនដល់ផងដែរ។
រោង
រាសីថ្ងៃនេះល្អជាមធ្យម លោកអ្នកអាចបង្កើតមុខរបបថី្ម ប៉ុន្តែវាមិនបាន
ផ្តល់ជាផលដុះកំភួន តែវាអាចធើ្វអោយលោកអ្នកមានមុខរបបថី្ម និង
ទទួលយកជ័យជំនះនាពេលអនាគត។
ម្សាញ់
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត មុខរបររកស៊ីមានសភាពល្អប្រសើរឈានទៅមុខមួយកំរិតទៀត
ចំនែកឯរើៀងស្នេហាវិញមានភាពផ្អែមល្អែមនិង សិទ្ធស្នាលជាងមុន។
ថៃ្ងនេះលោកអ្នកនិងទទួលបានលាភពីមនុស្សស្រី។
មមី
រាសីថៃ្ងនេះល្អជាបង្គួរមុខរបររកស៊ីមានភាពរីកចំរើននិងមានអ្នកជួយដោះស្រាយ
រកកិច្ចការទំាងឡាយ។ចំនែកឯការងារវិញមានភាពរីកចំរើនទៅមុខផងដែរ។
បញ្ហាស្នេហាវិញ មានភាពផ្អែមល្អែម។
មមែ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លាភសការៈនិងចំនូលលុយកាក់ទទួលបានច្រើនជាងសព្វមួយដង។
ចំនែកអ្នកដែលមិនទាន់មានស្នេហានិងទទួលបានឆាប់ៗនេះ។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកនឹងទទួលបានលាភសការៈផ្ទូនៗ
ពីសំណាក់អ្នកជិតខាង។ លោកអ្នកក៏អាចមានឱកាសទទួលយកឋានៈ
ឫតំណែងខ្ពស់ជាងមុនផងដែរ។បញ្ហាស្នេហាវិញ មានភាពសិទ្ធស្មាល។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការងារប្រចំាថៃ្ងមានភាពរអាក់រអួល។
រាល់សកម្មភាពរបស់លោកអ្នកត្រូវតែចេះប្រុងប្រយ័ត្នព្រោះថាអាចមានមនុស្ស
មកចំាថ្កោលទុក និងអាចចោទប្រកាន់មកលើលោកអ្នកផងដែរ។
ចរ
រាសីថៃ្ងនេះថៃ្ងនេះល្អជាបង្គួរ ថៃ្ងនេះលោកអ្នកអាចមានមនុស្សមកនំាផ្លូវ
ដឹកដៃបង្ហាញអោយទៅកាន់កន្លែងជោគជ័យ។ ថៃ្ងនេះលោកអ្នកអាចមាន
ឱកាសចាប់យករបស់ដែលថី្មៗផងដែរ។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចបណ្តាក់ទុនរកស៊ីបាន
យ៉ាងល្អប្រសើរ។ ការធើ្វដំនើរផ្លូវឆ្ងាយក៏មានសុវត្ថិភាពល្អ ចំនែកកាងារវិញ
ក៏ទទួលបានអតិថិជនច្រើនផងដែរ។

Tags: