CamNews

តារា 

នៅ ស៊ីនឿន ធ្វើខួបកំណើត អញ្ជើញអតីតសង្សារ ចូលរួម

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ តារាចម្រៀងកំពុង ឡើងកូដខ្លាំងនា ចុងឆ្នាំ២០១២
លោក នៅ ស៊ីនឿ នបានរៀបចំពិធីខួបកំណើត របស់ខ្លួន ក្នុងលក្ខណៈសមរម្យមួយ ដោយបាន
អញ្ជើញមិត្តភក្តិជា អ្នកសិល្បៈ និងញាតិសន្ដាន ប្រមាណជាជិត២០តុ។

ពិធីខួបកំណើតរបស់ តារាប្រុសមានស្រុកកំណើត ពីខេត្តព្រៃវែង រូបនេះបានរៀបចំឡើង នៅឯ
ភោជនីយដ្ឋាន និងសណ្ឋាគារសម្បត្តិទិព្វ ស្ថិត នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារ
អំពៅទី២ ខណ្ឌមានជ័យ ហើយត្រូវបានគេដឹងថា ជាខួបកំណើតលើកនេះ គឺគម្រប់២៨ឆ្នាំ ។

ក្នុងពិធីខួបកំណើតគេឃើញមាន ការអញ្ជើញចូលរួម ពីសំណាក់តារាល្បីៗជាច្រើន ដួងជាមិត្តភក្តិ
ក្រោមដំបូលផលិតកម្ម និងមិត្តភក្តិក្រៅផលិតកម្មមួយចំនួន រួមមាន កញ្ញា ថនលក្ខិណា លោក រតនៈ
ពិសិដ្ឋ លោក ប៉ែន ចំរ៉ុង លោក សុខ ជំនោរ លោក អ៊ិន ទីតូ កញ្ញា ឈិនច័ន្ទសុធារី កញ្ញា សុខ សីឡា
លីន លោក ណុបបាយ៉ារិទ្ធ កញ្ញា ទឹម រដ្ឋា លោក ញ៉ែម សុគន្ធ កញ្ញា ទេព បូព្រឹក្ស លោក អេឡិច
ចិន្ត្រា លោក កា បញ្ញាសិទ្ធ លោក ស៊ឹម សុរ៉ាភូមិ កញ្ញា ផាន់ ម៉ូនីកា កញ្ញា ម៉ាក សែនសូនីតា និងភ្ញៀវ
កិត្តិយស ព្រមទាំងអ្នកសិល្បៈជាច្រើនទៀត។

ក្នុងពិធីនោះ ក៏គេបានសង្កេតឃើញ វត្តមានតារាចម្រៀង ផន នីដា ហៅ ស្រីខួច ម្ចាស់បទក្រវ៉ាន់សៀម
រាប ដែលជាអតីតសង្សារចាស់ របស់លោក នៅ ស៊ីនឿន ចូលរួម ដោយបានសម្ដែងអារម្មណ៍រីករាយ
និងមានការរាក់ទាក់យ៉ាងជិតស្និទ្ធ ជាមួយសាច់ញាតិ ជាពិសេសជាមួយម្ដាយ របស់ ស៊ីនឿនទៀតផង។

ទស្សនាទិដ្ឋភាពមួយចំនួន ដែលភ្នាក់ងារ LookingTODAY បានចុះទៅផ្ដិតយករូបភាព ដោយផ្ទាល់ពី
ក្នុងពិធីនេះ កាលពីយប់មិញដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nov sinoeun singer entertainment khmer star