CamNews

យល់ដឹង 

មុននិងក្រោយហាត់ប្រាណ តើត្រូវញ៉ាំអ្វី?


ការហាត់ប្រាណពេលព្រលឹមពោះទទេអាចធ្វើឱ្យអ្នកឆាប់អស់កម្លាំងបាត់បង់
ជាតិទឹកច្រើនម្យ៉ាងទៀតអាចធ្វើឱ្យប៉ះពាល់ដល់ក្រពះផងដែរនៅពេលអ្នក
មិនហូបអ្វីសោះ ។


មុនពេលហាត់ប្រាណត្រូវហូបអ្វី?

មានមតិជាច្រើនយល់ថា យើងគួរទុកឧ្យក្រពះនៅទទេមុនពេលហាត់ប្រាណដើម្បីប្រើប្រាស់
ជាតិខ្លាញ់ក្នុងរាងកាយឱ្យបានច្រើន ប៉ុន្តែ ដើម្បីធ្វើឱ្យមានប្រសិទ្ធិភាពក្នុងការហាត់ប្រាណ អ្នកត្រូវតែញ៉ាំអាហារសម្រន់នៅមុននិងក្រោយពេលហាត់ប្រាណ។ជីវជាតិភាគច្រើនដែល
រាងកាយត្រូវការគឺ carbohydrate និង protein បន្តិច។

- មនុស្សភាគច្រើនតែងមិនហូបអាហារពេលព្រឹក ហើយពួកគេហូបសរុបនៅពេលថ្ងៃត្រង់ឬ
មិនទទួលទានអាហារពេលថ្ងៃត្រង់ក្រោយពីធ្វើការ។ប្រសើរបំផុត អ្នកគួរតែហូបនំប៉័ងពីរបី
បន្ទះរួមជាមួយទឹកដោះគោជូមួយកែវនៅមុនពេលហាត់ប្រាណ ៣០នាទី។

-Carbohydrate គឺជាប្រភពថាមពលដែលរាងកាយត្រូវការ ច្រើន។អ្នកក៏គួរចៀសវាងប្រភេទ
អាហារដែលសម្បូរដោយជាតិខ្លាញ់ ព្រោះថារាងកាយនឹងត្រូវប្រើពេលច្រើនក្នុងការរំលាយ
ជាតិខ្លាញ់។ក្រៅពីនេះ អ្នកគួរញ៉ាំទឹកឱ្យបានច្រើន ព្រមទាំងជ្រើសរើសអាហារ ដែលងាយ
ស្រួលដល់ក្រពះក្នុងការរំលាយអាហារ ។ អ្នកអាចជ្រើសរើសដូចខាងក្រោម ៖

ក/ នំប៉័ងមួយចំណិត និងបឺរធ្វើពីសណ្តែកដី ។
ខ/ ធុញ្ញជាតិសុទ្ធជាមួយទឹកដោះគោឬទឹកដោះគោជូ។
គ/ ផ្លែឈឺស្រស់ជាមួយទឹកដោះគោជូ។

២/ ក្រោយពេលហាត់ប្រាណត្រូវញ៉ាំអ្វី?

អ្នកគួរតែញ៉ាំអាហារឱ្យបានឆាប់ក្រោយពីបានហាត់ប្រាណ បើទោះជាអ្នកមានគម្រោងសម្រក
ទម្ងន់ក៏ដោយ។ Carbohydrate ដែលមានប្រយោជន៍នឹងទប់ស្កាត់អាការៈអស់កម្លាំង ហើយ
អ្នកក៏គួរបន្ថែម protein មួយចំនួនផងដែរដើម្បីជួយដល់សុខភាពនៃសាច់ដុំក្នុងរាងកាយ។
អ្នកអាចជ្រើសរើសបានដូចខាងក្រោម ៖

ក/ ទឹកដោះគោជូដែលមានជាតិខ្លាញ់តិចជាមួយផ្លែឈើក្រៀមនិងផ្លែវាល់ ណាត់(Walnuts)
ខ/ មី ជាមួយទឹកប៉េងប៉ោះនិងត្រីសមុទ្រ ឬប្រភេទអាហារ ផ្សេងៗ ដែល មានជាតិ protein
ច្រើន។
គ/ ផ្លែឈើស្រស់ ជាមួយ Cheese ស្រស់។
ឃ/ ត្រី សមុទ្រ ធូណា ជាមួយសាឡាត់ឬផ្លែឈើស្រស់។
ង/ សាច់គោសុទ្ធសាច់មាន់ឬត្រីជាមួយបាយឬនំប៉័ងដែលនៅមានជាតិអង្កាម៕
ដោយៈសូរីយ៉ា

Tags: