CamNews

តារា 

Madona ប្រាប់រឿងសំងាត់របស់ខ្លួនជាមួយ Brad Pit ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង

Madona គឺជាកំពូលតារាចំរៀងជើងចាស់ ដែលត្រូវបានគេដាក់ឈ្មោះអោយថា ជារាជនីនៃ
ចំរៀង Pop របស់អាមេរិច ។ មកទល់ពេលនេះបើទោះបីជានាង មានវ័យចាស់យ៉ាងណាក៏
ដោយ ក៏នាងនៅតែមានទស្សនិកជន គាំទ្រច្រើនជាងនិច្ច ។

ថ្មីៗនេះ នៅក្នុងគេហទំព័រពិភាក្សាមួយ ដែលមានឈ្មោះថា Reddit តារាចំរៀងស្រី Madona
ក៏បានលេចមុខ ទៅជជែកលេងកំសាន្តជាមួយនិង ទស្សនិកជនផងដែរ ។ ក្នុងពេលវត្តមាន
របស់នាងនៅទីនោះ នាងទទួលបានសំនួរ រហូតដល់ ១២០០០ សំនួរឯណោះ តែនាងសុំផ្តល់
ចំលើយបានតែ ៥៥ សំនួរប៉ុណ្ណោះ ។ នៅក្នុង ៥៥ សំនួរនោះ មានសំនួរមួយដែល Madona
ផ្តល់ចំលើយ ហើយធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាងខ្លាំង ។

Madonna dreamed of "in bed" with Brad Pitt 2

សំនួរនោះសួរថា តើនាងធ្លាប់មានការយល់សប្តិ សំងាត់ឬចំលែកអ្វីដែរឬទេ ? Madona មិន
អល់ឯកឡើយ ហើយឆ្លើយទៅកាន់ទស្សនិកជនថា នាងធ្លាប់យល់សប្តិដ៏ចំលែកមួយគឺ នាង
បានដេកជាមួយនិង Brad Pit ដែលជាស្វាមីរបស់ Angelina Jolie ។ ទស្សនិកជន មានការភ្ញាក់
ផ្អើលជាខ្លាំងជាមួយនិងចំលើយនេះ Madona ក៏បាននិយាយរបៀបលេងសើចដែរថា សុំទោស
ទៅ Angelina Jolie ផងព្រោះនាងគ្មានបំណងទេ តែវាគ្រាន់តែជាការយល់សប្តិរបស់នាងទេ ។

Madonna dreamed of "in bed" with Brad Pitt 1

ជាមួយគ្នានោះដែរ Madona ក៏បានបង្ហើបអំពី អាល់ប៊ុមថ្មីរបស់នាងផងដែរ ដែលនឹងត្រូវចេញ
លក់ ក្នុងឆ្នាំ ២០១៤ ខាងមុខនេះហើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer actor madona brad pitt reddit