CamNews

តារា 

វីដេអូ Lady Gaga ចាក់បាញ់ឆែវលើឆាក មុខទស្សនិកជន

តារាបរទេស ៖ ប្រិយមិត្តទស្សនិកជនភាគច្រើនបា្រកដជាបានដឹង បានឮរួចមកហើយមែនទេ
ពីប្រភពសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយទាក់ទិនទៅនឹងតារាចម្រៀងប្រុសល្បីឈ្មោះ
Justin Bieber  ស្របពេលដែលគេបានក្អួតនៅលើឆាក មុខទស្សនិកជន ក្នុងឧកាសប្រគុំតន្ត្រីនា
រដ្ឋ Arizona សហរដ្ឋអាមេរិក កន្លងមក ។

ដោយឡែក    នាពេលនេះ  គេបែរជាឃើញប្រភពសារព័ត៌មានបរទេសមួយចំនួន  បានចេញ
ផ្សាយនូវអត្ថបទ  ក៏ដូចជា វីដេអូ ទាក់ទិនទៅនឹងតារាចម្រៀងស្រីល្បីឈ្មោះ នាង Lady Gaga
ថាបានក្អួតនៅលើឆាក ក្នុងឧកាសប្រគុំតន្រ្តីនាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

គួររំឮកផងដែរថា   បើយើងក្រឡេកទៅមើលវីដេអូនោះវិញ  ការក្អួតនៅលើឆាករបស់  Lady
Gaga វាហាក់បីដូចជាការសម្តែងទៅវិញ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនា
ពេលនោះមានអ្វីប្លែក តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ usatoday


Tags: international news strange entertainment star