CamNews

តារា 

អគ្គរដ្ឋទូត Olympic London ឆ្នាំ ២០១២ ចូលចិត្តភាពសិចស៊ី

បន្ទាប់ពីស្លៀកឈុតមើលឃើញសាច់ខ្ចី ទៅមើលការប្រកួតបាល់ទាត់ តារាចម្រៀង Sun Jingyuan
បន្ដធ្វើអោយកក្រើកនៅក្នុងប្រទេសចិន  នៅពេលសំដែងនៅលើឆាកក្នុងសម្លៀកបំពាក់ស្ដើងមើល
ឃើញសាច់។

កាលពីថ្ងៃទី ២៨ មិថុនា តារាចម្រៀងចិន Sun Jingyuan បានស្លៀកឈុតសិចស៊ីដ៏អស្ចារ្យទៅមើល
ការប្រកួតបាល់ទាត់នៅក្នុងបារមួយកន្លែង។ ឈុតសិចស៊ីរបស់នាងបានធ្វើអោយអ្នកនៅក្បែរនោះ
ត្រូវស្រវាងភ្នែក។ នៅពេលឆ្លើយតបទៅនឹងសំនួរ នាងថ្លែងថា នឹងស្លៀកបែបនេះជាបន្ដទៀត។

ក្រោយមក នៅថ្ងៃទី ១កក្កដា ស្រីស្អាតរូបនេះបានធ្វើអោយមានការភ្ញាក់ផ្អើលសារជាថ្មី។ លើកនេះ
Sun Jingyuan បានបង្ហាញខ្លួននៅក្នុងពិធីប្រគល់ពាន់រង្វាន់ "ស្រីស្អាត Euro 2012" ជាមួយនឹងតួ
នាទីជាគណកម្មការ និងភ្ញៀវសំដែង។ នៅក្នុងពេលសំដែង និងច្រៀងបទចម្រៀងក្នុងអាលប៊ុមរបស់
ខ្លួន Sun Jingyuan ​បានធ្វើអោយទស្សនិកជន "ក្ដៅភ្នែក" ដោយសារតែឈុតឆាកដោះសម្លៀកបំ
ពាក់របស់នាង។

Sun Jingyuan មិនត្រឹមតែសំដែងដោយភាពសិចស៊ីនោះទេ នាងថែមទាំងបានលើកទឹកចិត្តដល់
ទស្សនិកជន អោយមានការស្លៀកពាក់បែប "ក្ដៅស្អុះ" ផងដែរ។

គួរបញ្ជាក់ថា Sun Jingyuan គឺជាតារាចម្រៀងចិន ដែលត្រូវបានជ្រើសរើសជាអគ្គរដ្ឋទូតសម្រាប់
ផ្សព្វផ្សាយ Olympic London ឆ្នាំ ២០១២។ Sun Jingyuan បានអោយដឹងថា នាងចូលចិត្តស្លៀក
ពាក់បែបសិចស៊ីខ្លាំងណាស់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Olympic London china star