CamNews

ភាពយន្ត 

Angelina Jolie និង Brad Pitt ហោះហើរទៅកាន់ ប្រទេសអឺរ៉ុប ដ៏តូចមួយដើម្បី ថតរឿងដែលនាង ដឹកនាំខ្លួនឯង

កន្លងទៅថ្មីៗនេះ Angelina Jolie ធ្លាប់ប្រាប់ទៅ កាន់ទស្សនិកជនថា នាងកំពុងតែត្រៀម រៀបចំ ថតរឿងថ្មីមួយ ដែលជាស្នាដៃនិពន្ធ របស់នាងផ្ទាល់តែម្តង ដែលនាងនិពន្ធពិសេស សំរាប់នាង និង Brad Pitt ទុកជាបទពិសោធន៍ ក្នុងជីវិត ។



បើតាមប្រភព ព័ត៌មានថ្មីមួយពី​ E! បានអោយយើង ដឹងថា គូស្នេហ៍ដ៏ល្បី មួយគូរនេះ បានធ្វើ ដំណើរទៅកាន់ ប្រទេស Malta ដែលជាប្រទេស ដ៏តូចមួយនៅ អឺរ៉ុប ។ ការធ្វើដំណើររបស់អ្នក ទាំង ២ ធ្វើឡើងដោយសំងាត់ តាមរយៈយន្តហោះ ផ្ទាល់ខ្លួន ។ គ្រាន់តែចុះដល់ ប្រទេស Malta ភ្លាមនោះ អ្នកទាំង ២ ក៏ឡើងជិះ កាណូតទៅកាន់កោះ Gozo ភ្លាមៗ ដែលកោះនោះ មានកន្លែង ស្អាតច្រើនជាងនៅ ទីក្រុងរបស់ Malta ។



នៅក្នុងការដើរ ទស្សនកិច្ច និងសិក្សាអំពី ប្លង់ដែលត្រូវ ថតនោះ Angelina Jolie ក៏បានជួបជាមួយ និង ក្រុមជំនាញ ក្នុងការផលិតខ្សែរភាពយន្ត មួយចំនួនផងដែរ ដែលនាងធ្វើជាអ្នកដឹកនាំ រីឯ Brad Pitt ចាំតែសំដែងទៅ បានហើយ ។ បើតាមប្រភពព័ត៌មាន Angelina Jolie និង Brad Pitt មានគំរោង ថតរឿងរបស់ពួកគេ នីនោះក្នុងរយៈពេល ៨ ទៅ ១០ សប្តាហ៍ ៕


 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star actor actress angelina jolie brad pitt malta