CamNews

យល់ដឹង 

វិធីបំបាត់ភាពតានតឹង

ថ្វីដ្បិតតែការងារមានសារខំខាន់ក្នុងជីវិត ប៉ុន្ដែប្រឹនអ្នកចុះតែជ្រមុជក្បាល​ ជាមួយ ការងាររហូតដល់គ្មានពេលបន្ធូរអារម្មណ៍ នោះប្រាកដណាស់ថាអ្នកអាចនឹងមាន​
វិបត្តិផ្លូវចិត្តក្នុងថ្ងៃណាមួយមិនខាន។


សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖


សរសេរចេញនូវការព្រួយបារម្មណ៍របស់ខ្លួន
ការនិយាយលេងជាមួយមិត្តភ័ក្ត អាចជួយឧ្យអ្នកភ្លេចចោលបាននូវអារម្មណ៍ឯកោ។ការពិ
សោធផ្នែកវេជ្ជសាស្ត្រមួយរបស់អាមេរិកជាមួយអ្នកជម្ងឺសន្លាក់ឆ្អឹងនិងរោគហឺត ក្រុមការ
ងារមួយក្រុមកត់ត្រានូវការងារប្រចាំថ្ងៃរបស់ពួកគេ ក្រុមផ្សេងកត់ត្រាការទទួលអារម្មណ៍
ពិតៗរបស់ពួកគេរួមមានទាំងការឈឺចាប់និងភ័យព្រួយ។លទ្ធផលបានបង្ហាញថា ក្រុមមួយ
ក្រោយមិនសូវព្រួយបារម្ភដោយសារជម្ងឺរបស់ខ្លួន។
ក្នុងមួយពេលបារម្មណ៍ការងារមួយមុខ
តាមការស្រាវជ្រាវរបស់មហាវិទ្យាល័យ Harvard ជាមួយនឹងប្តីប្រពន្ធ១១៦គូបានបង្ហាញថា
នៅក្នុងរយះពេល៦សប្តាហ៍ ស្រ្តីមានការព្រួយបារម្មណ៍ចំពោះបញ្ហាច្រើន ដូច្នេះសម្ភាធផ្លូវ
ចិត្តរបស់ពួកគេក៏មានច្រើនជាងបុរស។ពួកគេបារម្មណ៍ពីការងារ ទម្ងន់ឬសុខភាពនៃសម
ជិកនិមួយៗក្នុងគ្រួសារ។
ទោះនៅទីណា ចូរចំណាយពេលខ្លះដើម្បីធ្វើចលនារាងកាយ
អ្នកជំនាញការផ្នែកពិសោធបានរកឃើញថា ក្រោយពីការជិះកង់៣០នាទីសម្ពាធផ្លូវចិត្តបាន
ថយចុះប្រមាណ២៥%។ការដើរលឿនក្នុងបន្ទប់ហាត់ប្រាណឬការពត់ខ្លួននៅលើគ្រែ សុទ្ធតែ
មានប្រយោជន៍ចំពោះរាងកាយសុខភាព!
ទទួលយកការសប្បាយ
វាមិនត្រឹមតែជាការគក់ច្របាច់តាមទម្លាប់នោះទេ ការច្របាច់ជើង ថែរក្សាក្រចកដៃឬថែទាំ
សម្រស់គឺសុទ្ធតែជួយឧ្យស្មារតិល្អនិងអារម្មណ៍ធូរស្រាល!
បន្ថយល្បឿននៃការនិយាយ
ពេញមួយថ្ងៃ អ្នកប្រហែលជាត្រូវធ្វើការដោយប្រើភាសាសរសេរ និងមានឯកសារជាច្រើនត្រូវ
អាន ឬដៃឆ្វេងកាន់ស្តាប់ទូរស័ព្ទនិងដៃស្តាំត្រូវបើមើលឯកសារជាបន្តបន្ទាប់ព្រមទាំងត្រូវទប់
ទល់នឹងប្រភេទមនុស្សជាច្រើន។ល។ប៉ុន្តែអ្នកត្រូវចងចាំថា អ្នកត្រូវតែព្យាយាមរក្សាឥរិយា
បទជឿជាក់និងគួរបន្ថយល្បឿននៃការនិយាយ!
រៀងរាល់ថ្ងៃទុកពេលខ្លះដើម្បីផ្ចង់ស្មារតិ
ប្រសឹនចង់ធ្វើរបាយការណ៍ឧ្យបានល្អ ចូរទុកការងារដទៃទៀតមួយឡែក ហើយផ្តោតខួរ
ក្បាលទាំងមូលទៅលើការងារបច្ចុប្បន្ន។ក្នុងកំឡុងពេលពាកកណ្តាលនៃការធ្វើរបាយការណ៍
អ្នកគួរតែចំណាយពេលប្រមាណ២០នាទីដើម្បីបន្ថយសម្ពាធក្នុងអារម្មណ៍។
មិនគួរមធ្យ័តនិងតឹងតែងពេក
ការលេងសើចនិងនិយាយរឿងឧ្យគ្នាស្តាប់ក្នុងបរិយាកាសពេញដោយភាពរស់រវើក គឺជាការ
នាំមកនូវភាពធូរស្រាលក្នុងអារម្មណ៍។សំណើច មិនត្រឹមតែអាចជួយកាត់បន្ថយបានភាព
តានតឹង តែវាថែមទាំងបង្កើនថាមពលសម្រាប់ប្រព័ន្ធការពាររាងកាយផងដែរ!
ចូរកុំទុកឧ្យសម្លេងមិនល្អនៅជាប់ក្នុងខួរក្បាល
មានពេលខ្លះ មេរបស់អ្នកនិយាយថា អ្នកធ្វើកិច្ចការនេះមិនបានល្អ កិច្ចការនោះមិនទាន់ត្រូវ
តែតាមពិត អ្នកនៅមានចំនុចល្អជាច្រើន គ្រាន់តែមេរបស់អ្នកមិនទាន់មើលឃើញប៉ុណ្ណោះ!
ចងចាំប្រការល្អៗកើតឡើងក្នុងថ្ងៃនេះ
បើទោះជាបានឆ្លងកាត់ការនឿយនិងតឹងចិត្តពេញមួយថ្ងៃ អ្នកគួរតែបំភ្លេចវាចោលពេល
ដែលវិលត្រលប់មកផ្ទះ។ចូរនាំមកនូវសំណើចនិងប្រការល្អៗក្នុងថ្ងៃនេះដើម្បីចែករំលែកជា
មួយគ្រួសារ!
ចំណាយពេលមួយថ្ងៃដើម្បីលំហែកាយនិងអារម្មណ៍
ការអានរឿងប្រលោមលោក ច្រៀង ក្រេបរសជាតិតែ ឬធ្វើអ្វីដែលអ្នកចូលចិត្ត ទោះជាអង្គុយ
គយគន់ទេសភាពដែលនៅសែនឆ្ងាយក៏ដោយ សំខាន់គឺឧ្យតែអ្នកបានបន្ធូរអារម្មណ៍ លំហែរ
ចិត្តកាយ ស្ងប់ស្ងាត់និងរាងកាយអាចទទួលអារម្មណ៍បាននូវភាបសុខសាន្ត៕

ដោយៈសូរីយ៉ា

Tags: