ដើម្បីរួមចំណែកក្នុងការចែករំលែកការយល់ឃើញជាមួយនឹងការការពារបរិស្ថាន
ព្រមទាំងស្នេហាធម្មជាតិដល់អ្នករាល់គ្នា ក្រុមអ្នករចនាម៉ូដសំលៀកបំពាក់បាន
ជ្រើសរើសគំនិតរចនាខោអាវទ្រនាប់ដែលសម្របខ្លួនទៅក្នុងធម្មជាតិ នោះគឺខោ
អាវក្នុងសម្រាប់រដូវស្លឹកឈើជ្រុះនិងរដូវផ្ការីកឆ្នាំ២០១១។
គំនិតខាងលើត្រូវបានបង្ហាញតាមរយៈម៉ូដខោអាវទ្រនាប់សម្រាប់រដូវស្លឹកឈើជ្រុះនិងរដូវ
ផ្ការីកឆ្នាំ២០១១។ខោអាវទ្រនាប់ទាំងនេះត្រូវបានគេផលិតឡើងដោយវត្ថុធាតុធម្មជាតិដូចជាំ
កាតុង organic ដែលបានឆ្លងកាត់ការផលិតម្ដងរួចហើយប៉ុន្ដែវាមិនត្រូវបានគេប្រើប្រាស់ជាតិ
គីមីពុលនោះទេ នេះគឺជាប្រការមួយដែលជួយកាត់បន្ថយផលប៉ះពាល់អាក្រក់ដល់បរិស្ថាន។
គំនិតនេះបានកើតឡើងដោយសារការស្រលាញ់ធម្មជាតិរបស់ក្រុមអ្នករចនាម៉ូដក្នុងបំណង
ដើម្បីចូលរួមចែករំលែកការយល់ឃើញនិងទំនួលខុសត្រូវដើម្បីការពារធម្មជាតិ។
ម៉ូដែលទាំងនេះសុទ្ធតែត្រូវបានធ្វើឡើងពី cotton ជីវសាស្រ្ដ រួមជាមួយស្នាដៃរចនាដ៏ប៉ិនប្រ
សប់ វាបានក្លាយជា cotton ren រួមជាមួយរូបភាពស្មៅ រុក្ខជាតិ និងផ្លែផ្កាជាដើមនៅលើខោ
អាវទ្រនាប់ សំលៀកបំពាក់រាត្រី pajamas ដែលមានពណ៌ស្រាលត្រជាក់ភ្នែក។ខោអាវទ្រនាប់
ទាំងនេះនឹងនាំមកនូវអារម្មណ៍ស្រួលខ្លួនសម្រាប់អ្នក។
ខាងក្រោមនេះគឺជារូបភាពដ៏ស្រស់ស្អាតនៃខោអាវទ្រនាប់ទាំងនេះ ៖
ដោយៈសូរីយ៉ា