CamNews

យល់ដឹង 

បំបៅកូនដោយទឹកដោះខ្លួនឯង ស្រ្ដីនឹងមាន ភាពក្លាហានជាងមុន

ស្រី្ដដែលបានបំបៅកូនដោយទឹកដោះខ្លួនឯងត្រូវបានអ្នកវិទ្យសាស្រ្ដពិសោធនិង
បានរកឃើញថាមានភាពក្លាហានជាងស្រ្ដីដែលមិនទាន់មានកូននិងស្រ្ដីដែលមិន
បានបំបៅកូនដោយទឹកដោះក្លួនឯង។


ជេន្នីហ្វ៊ើរហាន ហូលប្រុក អ្នកជំនាញការនៃសកលវិទ្យាល័យ California នៅអាមេរិកយល់ថា
នៅពេលសត្វខ្លាឃ្មុំនិងប្រភេទសត្វផ្សេងទៀតដែលបំបៅកូនដោយទឹកដោះខ្លួនឯង ពួកវាតែង
បង្ហាញពីភាពកាចសាហាវជាងខណៈដែលខ្លួនឬកូនរបស់វាត្រូវបានគំរាម។លោកស្រីគិតថា
ប្រការនេះក៏នឹងកើតឡើងចំពោះមនុស្សផងដែរនេះយើងទៅតាមគេហទំព័រ Livescience ។

លោកស្រី ជេន្នីហ្វ៊ើរហាន មានប្រសាស្ដ្រថា៖ស្រ្ដីដែលបំបៅកូនដោយទឹកដោះខ្លួនឯងនឹង
មានចរិតមិនបង្កកំហឹងជាមួយអ្នកដទៃ ប៉ុន្ដែប្រសឹនខ្លួនឬកូនរបស់ខ្លួនត្រូវបានគេគំរាមនោះ
ពួកគេនឹងមានលទ្ធភាពខ្ពស់ក្នុងការប្រើហឹង្សាដើម្បីវាយបកវិញ។

ក្រុមរបស់ លោកស្រី ជេន្នីហ្វ៊ើរហាន បានជ្រើសរើសស្រ្ដីជាម្ដាយចំនួន៣៥នាក់ដែលពួកគេកំ
ពុងចិញ្ចឹមកូនដែលមានអាយុពី៣ទៅ៦ខែនិងនារីមិនទាន់មានកូនចំនួន២០នាក់ដើម្បីធ្វើការ
ពិសោធ។ស្រ្ដីចំនួន១៨នាក់ត្រូវបានស្នើឱ្យបំបៅកូនដោយទឹកដោះខ្លួនឯងក្រៅពីនេះត្រូវឱ្យ
កូនបៅដោយទឹកដោះគោ។ក្រុមអ្នកជំនាញការបានស្នើឱ្យស្រ្តីចំនួន៥៥នាក់នោះលេងល្បែង
បែបប្រកួតប្រជែងមួយនៅលើកុំព្យូទ័រដែលនៅក្នុងល្បែងនោះមានសកម្មភាពបង្កកំហឹង។
នៅពេលស្រ្តីមា្នក់ទទួលបានជ័យជំនះ គេនឹងមានសិទ្ធិចុចប៊ូតុងមួយដើម្បីបង្កើតជាសម្លេង
លាន់ឮខ្លាំងនិងយូរ ហើយនេះក៏ជាសកម្មភាពមួយបង្ហាញពីភាពសាហាវរបស់ខ្លួន។

ជាចុងក្រោយ លទ្ធផលបានបង្ហាញថាសម្លេងដែលបង្កឡើងដោយស្ដ្រីបំបៅកូនដោយទឹក
ដោះខ្លួនឯងមានភាពលាន់ឮខ្លាំងនិងយូរជាងធៀបនឹងក្រុមមួយទៀត។

អ្នកពិសោធក៏បានរកឃើញផងដែរថា សម្ពាធឈាមរបស់ស្រ្តីបំបៅកូនមានការថយចុះនៅ
មុនពេលពួកគេចូលរួមលេងល្បែងបើធៀបនឹងក្រុមបំបៅកូនដោយម្សៅទឹកដោះគោនិងក្រុម
ស្រ្ដីដែលមិនទាន់មានកូនសោះ។
អ្នកវិទ្យាសាស្រ្តនិយាយថា សម្ពាធឈាមកាន់តែទាបនោះការព្រួយបារម្ភរបស់មនុស្សក៏កាន់
តែថយចុះ។ការព្រួយបារម្ភកាន់តែថយចុះ ស្រ្ដីកាន់តែបង្ហាញពីភាពក្លាហានខណៈដែលខ្លួន
ត្រូវធ្វើសកម្មភាពដើម្បីការពារខ្លួននិងកូន។
ជេន្នីហ្វ៊ើរហាន បន្ថែមថា ៖ការបំបៅកូនដោយទឹកដោះម្ដាយនាំមកនូវប្រយោជន៍ច្រើនដល់
សុខភាពនិងប្រព័ន្ធការពាររាងកាយរបស់ក្មេង ជាងនេះទៅទៀត វាក៏បាននាំមកនូវផល
ប្រយោជន៍ដល់អ្នកម្ដាយ។ប្រការនេះ មិនត្រឹមតែជួយឱ្យអ្នកមា្ដយទាំងឡាយដោះស្រាយ
បានចំពោះការចិញ្ចឹមកូននោះទេ វាក៏ធ្វើឱ្យស្រ្ដីជាម្ដាយមានភាពក្លាហានជាងមុនដើម្បីការ
ពារកូននិងខ្លួនឯង។
គួររំលិកថា ការពិសោធរបស់ ជេន្នីហ្វ៊ើរហាន ហូលប្រុក ត្រូវបានធ្វើឡើងដោយមានការ
ចូលរួមពីអ្នកស្មាគចិត្តមួយក្រុមតូច ដូច្នេះលោកស្រីរួមជាមួយក្រុមការងារនឹងធ្វើការពិ
សោធជាលើកទីពីរដែលនឹងមានមនុស្សច្រើនចូលរួម៕

ដោយៈសូរីយ៉ា

Tags: