CamNews

រថយន្ត 

លោកកាដាហ្វី គេចខ្លួនជាមួយនិងរថយន្តទំនើប

សារព័រមានបរទេសបានឲ្យដឹងថា លោក កាដាហ្វីដែលកំពុងគេចខ្លួនពីការតាមចាប់ខ្លួនរបស់
ពួកប្រឆាំងបានប្រើប្រាស់រថយន្តប្រភេទ ម៉ែសឺដែសទំនើបមួយ ដើម្បីគេចខ្លួនពីការប្រមាញ់។ ពួកប្រឆាំងនឹងលោកកាដាហ្វីពីមុន លែងជាអ្នកប្រឆាំងទៀតហើយ ប៉ុន្តែ ជាក្រុមដែលត្រូវ
បានប្រទេសជាច្រើនទទួលស្គាល់ និង តំនាងឲ្យប្រជាជាតិលីប៊ី។

រថយន្តដែលលោកប្រើប្រាស់សម្រាប់ការគេចខ្លួននោះ គឺ Mercedes 4x4 មានតម្លៃដល់ទៅ
៥.៥ លានដុល្លាអាមេរិក ត្រូវបានលក់ឲ្យលោកកាដាហ្វី ដោយរដ្ឋាភិបាលបារាំងដែលដឹក
នាំដោយលោក សាកូហ្ស៊ី។ រថយន្តនោះត្រូវបានលោកកាដាហ្វីបញ្ជាទិញទាំងពីឆ្នាំ ២០០៧ ក៍ប៉ុន្តែរថយន្តនោះបានទើបទៅដល់ប្រទេសលីប៊ីនៅឆ្នាំ ២០០៨។

ជាមួយនឹងតម្លៃ ៥ លាន កន្លះ រថយន្តនៅត្រូវបានបំពាក់ដោយប្រព័ន្ធទំនាក់ទំនងដ៍ទំនើប
ដែលអាចឲ្យរូបលោកកាដាហ្វីទាក់ទងនឹងអ្នកគាំទ្រ ពីក្នុងរថយន្តមួយនេះបាន។ លើសពី
នេះទៅទៀតរថយន្តនេះត្រូវបានបំពាក់ដោយឧបករណ៍ពិសេសមួយដែលកំម្ទេចចោកនូវ
រលកសញ្ញាវិទ្យុ ចម្ងាយ ប្រមាណ ៩០ ម៉ែត្រជំវិញ។ ជាមួយនឹងឧបករណ៍ធ្វើឲ្យការតាម
ចាប់ខ្លួនលោកកាដាហ្វីមានការលំបាក។

ក្រៅពីមានការរិះគន់ដល់លោកសាកូហ្ស៊ី ដែលមានលក់នូវរថយន្តប្រភេទនេះដល់លោក
កាដាហ្វី ក្រុមហ៊ុនបារាំងឈ្មោះថា Amesys ត្រូវបានក្រុមអ្នកអង្គេតការ Sherpa ចោទប្រកាន់
ពីការលក់ឧបករណ៍ដល់រដ្ឋាភិបាល លោកកាដាហ្វីដែលអាចឲ្យលោកតាមដានក្រុមប្រឆាំង
បាន។ ប្រទេសបាំរាំងជាប្រទេសដែលមានលក់ឧបករណ៍ទាំងនេះដល់លោកកាដាហ្វី ហើយក៍ជាប្រទេសទី១ ដែលទម្លាក់គ្រាប់បែកគម្ទេចរដ្ឋាភិបាលលោកកាដាហ្វី៕

រថយន្ត Mercedes 4x4​ ដែលអាចការពារគ្រោប់ និង បំពាក់ដោយបចេ្ចកវិទ្យាទំនើបត្រូវបាន
លក់ជួនទៅលោកកាដាហ្វី ដោយរដ្ឋាភិបាលបារាំងដែលដឹកនាំដោយលោក សាកូហ្ស៊ី កាល
ពីឆ្នាំ ២០០៧។ រថយន្តត្រូវបានគេជឿថា កំពុងត្រូវប្រើប្រាស់ដោយលោកកាដាហ្វីសម្រាប់
ការពារ និង គេចខ្លួន និងទំនាក់ទំនងជាមួយអ្នកគាំទ្រ។

លោក សាកូហ្ស៊ី និង លោកកាដាហ្វីជួបគ្នាកាលពីឆ្នាំ ២០០៧។
(mail online)

ដោយៈសំអាត

Tags: