CamNews

យល់ដឹង 

សម្លឹងរាងកាយអាចស្មានត្រូវជម្ងឺ


១/ ម្រាមដៃ ស្រ្តីដែលមានម្រាមចង្អុលខ្លីជាងម្រាមពាក់ចិញ្ចៀន នោះឱកាសនៃ
ការត្រូវរលាកសន្លាក់ក្បាលជង្គង់ខ្ពស់ជាងធម្មតា២ដង នេះបើតាមក្រុមអ្នកវិទ្យា
សាស្ត្រ នៃមហាវិទ្យាល័យ Nottingham។




ប្រសឹនអ្នកយកចិត្តទុកដាក់ អ្នកនឹងអាចដិងជម្ងឺរបស់ខ្លួនតាមរយៈសញ្ញានៅលើរាងកាយ។
លើសពីនេះទៀត នៅពេលកាត់ក្រចកដៃ អ្នកក៏អាចទទួលដិងសញ្ញានៃជម្ងឺមហារីកសួតផង
ដែរ។
១/ ម្រាមដៃ ស្រ្តីដែលមានម្រាមចង្អុលខ្លីជាងម្រាមពាក់ចិញ្ចៀន នោះនឹងមានឱកាសនៃការ
ត្រូវ រលាកសន្លាក់ក្បាលជង្គង់ខ្ពស់ជាងធម្មតា២ដង នេះបើតាមក្រុមអ្នកវិទ្យាសាស្ត្រ នៃមហា
វិទ្យាល័យ Nottingham។តាមរយៈនេះ ពួកគេតែងមានកម្រិត estrogen (ជាលិកាមួយប្រភេទ
ដែលត្រូវបញ្ចេញដោយប្រដាប់បន្តពូជស្រ្តី)ទាបជាង។

២/ ឃានវិញ្ញាណ ប្រសឹនអ្នកមិនអាចហិតដិងក្លិនក្រហូបរបស់ផ្លែចេកឬផ្លែក្រូចឆ្មានោះទេ
អ្នកអាចនឹងមានលទ្ធភាពច្រើនចំពោះការកើតជម្ងឺ Parkinson។ក្រុមអ្នកវិទ្យាសាស្ត្រនៅ មហា
វិទ្យាល័យ California (អាមេរិក)ជឿថា ការដែលរាងកាយរបស់អ្នកបាត់បង់ លទ្ធភាពទទួល
ដិងក្លិនជាមូលដ្ឋានមួយចំនួន នោះវាអាចជាសញ្ញាដំបូងនៃជម្ងឺ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់
នោះ អ្នកគួរតែទទួលទានប្រភេទសាច់ត្រីដែលមាន ខ្លាញ់ឧ្យបានច្រើន ដូចជាត្រី ស្បៃកា ត្រី
សាលម៉ុង ជាដើម។

៣/ ជើងមាំនិងខ្លី បើអ្នកមានជើងទាំងពីរខ្លីនិងមាំមួន នោះចូរយកចិត្តទុកដាក់ចំពោះថ្លើម
របស់ ខ្លួន។ការពិសោធមួយរបស់ប្រទេសអង់គ្លេសលើស្រ្តីចំនួន៣.៦០០នាក់បានរក ឃើញ
ថា បើជើងរបស់ពួកគេមានប្រវែងពី៥១ដល់៧៤cm ពួកគេនឹងមានជាលិ កា enzyme ច្រើន
ដែលអាចធ្វើឧ្យកើតជម្ងឺថ្លើម។

៤/ ដៃជើងខ្លី ស្រ្តីដែលមានដៃខ្លីគឺងាយនឹងមានជម្ងឺ Alzheimer។ប្រវែងជើង(រាប់ពីបាតជើង ដល់ក្បាលជង្គង់)វែងកាលណានឹងមានឱកាសកើតជម្ងឺនេះកាន់តែតិច។

៥/ សក់ងាយបាក់ បើសរសៃសក់ស្ងួត ស្រួយងាយបាក់ឬសក់របស់អ្នកជ្រុះច្រើន នោះប្រ
ហែលជា អាការនៃជម្ងឺខ្លះឈាមឬជម្ងឺដែលពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីដ ក្រៅពីនេះ វាក៏ជា សញ្ញានៃជម្ងឺទឹកនោមផ្អែមផងដែរ។

៦/ ស្នាមរលាកអូសបន្លាយវែង រលាកមាត់អាចបណ្តាលមកពីភាពតាមតឹងឬស្រទាប់
ស្បែកមាត់ខាងលើ ត្រូវរង របួស ប៉ុន្តែវាក៏អាចជាសញ្ញានៃជម្ងឺមហារីកមាត់ផងដែរបើទោះ
នេះជាករណី កម្រ។អ្នកគួរតែប្រើប្រាស់ទឹកក្រពុលមាត់ដើម្បីរម្ងាប់មេរោគ ប៉ុន្តែបើក្រោយ
រយៈពេល ២សប្តាហ៍វានៅតែមិនបាត់ អ្នកគួរតែទៅជួបគ្រូពេទ្យធ្មេញ។ការពិសោធ បាន
បង្ហាញថា ក្នុងចំណោមអ្នកកើតជម្ងឺមហារីកមាត់១០នាក់គឺមាន៨នាក់មាន សញ្ញាបែបនេះ។

៧/ ត្រចៀកខ្លី ប្រសឹនទងត្រចៀករបស់អ្នកត្រូវជ្រួញ នោះវាអាចជាសញ្ញាដំបូងនៃជម្ងឺបេះ ដូង។បើតាមក្រុមអ្នកពិសោធនៃមហាវិត្យាល័យ Chiacago (អាមេរិក) ស្នាមជ្រីវជ្រួញកើត
នៅលើទងត្រចៀកម្ខាងបង្ហាញថានឹងមានឱកាសកើតជម្ងឺបេះដូង ឡើងដល់៣៣% ហើយ
បើមានស្នាមជ្រួញនៅលើទងត្រចៀកទាំងពីរ ឱកាស មិនល្អនេះនឹងកើនឡើងដល់៧៧%។

៨/ រោមនៅលើម្រាមជើង ជើងដែលពុំមានរោមគឺអាចបណ្តាមកពីចរន្ធឈាមរត់មិនបាន
ល្អប្រការនេះ បង្ហាញថា បេះដូងរបស់អ្នកលែងមានលទ្ធភាពក្នុងការបញ្ជូនឈាមឧ្យទៅដល់ ចំនុចឆ្ងាយបំផុតនៃរាងកាយ។

៩/ ទំហំអាវទ្រនាប់ បើអ្នកពាក់អាវទ្រនាប់ដែលមានទំហំប្រភេទ D អ្នកអាចនឹងមានជម្ងឺ
ទឹកនោម ផ្អែម។ក្រោយការពិសោធដែលមានរយៈពេល១០ឆ្នាំ អ្នកវិទ្យាសាស្ត្រនៅ Canada
បានរកឃើញថា បណ្តាស្រ្តីដែលពាក់អាវទ្រនាប់ប្រភេទ D ឬធំជាង នេះខណៈដែលពួកគេ
មានអាយុច្រើនជាង២០ឆ្នាំ ពួកគេនឹងមានឱកាសច្រើន ក្នុងការកើតជម្ងឺទឹកនោមផ្អែមក្រុម
ទី២ ច្រើនជាង១,៥ដងបើធៀបនឹងស្រ្តីដែល ពាក់អាវទ្រនាប់ត្រឹមតែទំហំ A។

១០/ ក្បាលជង្គង់ សម្លេងដែលឮចេញពីក្បាលជង្គង់គឺជាការធម្មតា ប៉ុន្តែនៅរាល់ពេលធ្វើ
ចលនា អ្នកតែងតែឮសម្លេង បែបនេះវាអាចជាសញ្ញានៃជម្ងឺរលាកសន្លាក់។ជាពិសេស នៅ
ពេលមានអារម្មណ៍ថាឈឺ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យទើបបានល្អ។

១១/អណ្តាតស បើអ្នកឃើញអណ្តាតរបស់ខ្លួនមានជ្រាំងព័ណ៌សក្រាស់មួយជាន់នៅខាងលើ
នោះវានឹងអាចជាសញ្ញានៃជម្ងឺផ្សិតអណ្តាតឬឆ្លងរោគអណ្តាត៕

ដោយ ៖ សូរីយ៉ា




Tags: