CamNews

តារា 

ចិន៖ ស្រីស្អាតដើមទ្រូងធំ នាង Liu Yan ចូលចិត្តបុរសកន្ធាត់

តារាស្រស់ស្អាត ដើមទ្រូងធំជាងគេ ក្នុងវិស័យសិល្បៈចិន និយាយពី ប្រភេទបុរសដែលនាង
ស្រឡាញ់ចូលចិត្តនោះគឺ ជាបុរសដែលមិនសង្ហារ ប៉ុន្ដែត្រូវធាត់បន្ដិច។

Liu Yan កំពុងក្លាយជា ឈ្មោះម្នាក់ដែលត្រូវបានគេស្គាល់ច្រើនបំផុតតាមរយៈបណ្ដាញព័ត៌មាន
ចិន។ ចាប់តាំងពីបានចូលរួមក្នុងការថតខ្សែភាពយន្ដ Mural / Painted Wall រួមជាមួយនឹងការ
បង្ហាញខ្លួនក្នុងព្រឹតិការណ៍ធំៗ និងពិធីសម្ភោធបញ្ចាំងខ្សែភាពយន្ដ
Liu Yan ដែលធ្លាប់ជាអ្នក
បង្ហាញម៉ូតសាមញ្ញ ពេលនេះបានក្លាយជាតារាដ៏ល្បីឈ្មោះ។



ស្រីស្អាត អាយុ ៣០នេះ ក្លាយជាតារាល្បីដោយប្រើប្រាស់រយៈពេលខ្លី ក៏ពិតមែន ប៉ុន្ដែ Liu Yan
មិនបានប្រើវិធីសិចស៊ីដូចតារាចិនភាគច្រើននោះទេ នាងមានវិធីផ្សេង
គឺធ្វើអោយអ្នកគាំទ្រ​ កាន់
តែចូលចិត្តនាង ដោយភាពស្រស់ស្រាយ រាក់ទាក់ តាមបែបមិនសិចស៊ី។ ក្រៅពីនេះ នាងថែម
ទាំងបានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួន នៅក្នុងផ្នែកផ្សេងៗ ដូចជា ចម្រៀង រាំ ថតកុន ឬធ្វើជា
ពិធីការនី។ល។ ដូច្នេះ នាងមិនត្រូវបានគេស្អប់នោះទេ។

ក្នុងពេលថ្មីៗនេះ Liu Yan បានបង្ហើបអោយដឹងថា ប្រភេទបុរសដែលនាងពេញចិត្ត នោះគឺជា
"បុរសដែលមានចិត្តស្រឡាញ់នាង មានចរិតកំប្លែង ប៉ុន្ដែត្រូវបានរាងធាត់បន្ដិច"។

រាងធាត់ ? ពិតជាមិនគួរអោយជឿ ! ប៉ុន្ដែ Liu Yan បានបកស្រាយថា "បុរសមានរាងស្គម ដូចជា
មិនសូវមានសុវត្ថិភាពប៉ុន្មាននោះទេ"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing

 


Tags: Liu Yan​ fat star china sexy