CamNews

ភាពយន្ត 

Trailer រឿង 22 Jump Street ពិតជាកំប្លែង អស្ចារ្យ (មានវីដេអូ)

តើមានរឿង អ្វីកើតឡើង ពេលតួសំដែង កំប្លែងមួយរូប រួមដៃគ្នា សំដែងជាមួយ តួសំដែង ដ៏សង្ហា ល្បីខាង បាញ់បោះ ទាត់ធាក់នោះ? ទស្សនិកជន ច្បាស់ជា ចង់ដឹងថា ពួកគេ ជាអ្នកណាហើយ ។



តួសំដែង កំប្លែងម្នាក់ នោះគឺ Jonah Hill ហើយចំណែក តួសំដែងសង្ហារ នោះវិញគឺ Channing Tatum  ។ ពួកគេ ធ្លាប់បាន ថតរឿង បែបកំប្លែង បាញ់ប្រហានេះ ម្តងរួច មកហើយ ដែលមានចំណង ជើងថា " 21 Jump Street " ឥលូវនេះ ពួកគេ ត្រឡប់មក វិញជាមួយ និងរឿងបន្ត " 22 Jump Street " ។

នៅក្នុងវគ្គមួយ ពួកគេជា ប៉ូលិស បង្កប់ខ្លួន ធ្វើជាសិស្ស នៅក្នុងវិទ្យាល័យ ដើម្បីស៊ើបអង្កេត ឥលូវនេះ ចូលមកដល់ វគ្គទី ២ ពួកគេ នៅតែជា ប៉ូលិសបង្កប់ ខ្លួនតែ លើកនេះ បង្កប់ខ្លួន នៅក្នុង មហា វិទ្យាល័យ ម្តង ។ ជាប៉ូលិស ពិតមែនតែ ពួកគេ មានចិរត ដូចកូនក្មេង អញ្ចឹងដែល ធ្វើអោយ ផ្ទៃរឿងដ៏កំប្លែង មួយនេះ ល្អដែល ទស្សនិកជន ត្រូវតែ ទស្សនា ខានមិនបាន ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: star movie entertainment actor channing tatum jonah hill 22 jump street