ចិន៖ តាមការអោយដឹងពីគេហំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថាសំ
ណង់ស្ពានដ៏រឹងមាំមួយ ដែលត្រូវបានគេសង់អំពីឈើ ដែលមានអាយុកាលដល់ទៅ ១០០០
ឆ្នាំ ទៅហើយ តែនៅអាចជួយចម្លងមនុស្ស ពីដៃទន្លេម្ខាង ទៅដៃទន្លេម្ខាងបានទៀត។
ប្រភពដដែលបាន បានអោយដឹងថា សំណង់ស្ពានដែលមានវ័យចំណាស់នេះ ត្រូវបានឈសំ
កាំងខ្លួនយ៉ាងរឹងមាំ ដោយឆ្ងងកាត់ព្រែកមួយ ហើយត្រូវបានខ័ណ្ឌផ្ដាច់ខេត្ដ ចំនួនពីរ គឺខេត្ដ
Fuijan និងខេត្ដ Zhejiang។
តាមការអោយដឹងពីប្រជាពលរដ្ឋ ដែលមានអាយុចំណាស់ៗ ក្នុងខេត្ដនោះនិយាយថា ពេល
ដែលគាត់កើតមក គឺឃើញតែស្ពាមួយនេះ ឈនៅត្រង់ហ្នឹងទៅហើយ។ ពួកគាត់បានបន្ដថា
បើតាមការស្រាវជ្រាវរបស់ក្រុមអ្នកសិក្សា គេបានបង្ហាញថា ស្ពាននេះ គឺមានអាយុកាល ១០
០០ឆ្នាំហើយ ពោលគឺ ត្រូវបានកសាងឡើងតាំងពីជំនាន់រាជវង្សស្ដេច មីង (Ming)។
គួរបញ្ចាក់ផងដែរថា ស្ពាននេះ ត្រូវបានគេដាក់ឈ្មោះថា Luanfeng ដែលមានបណ្ដោយប្រ
វែង៦២.៧ ម៉ែត្រ និងទទឹង ៤.៩មែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ពានមួយនេះ ត្រូវបាន
ទទួលការយកចិត្ដទុកដាក់ មើលថែទាំយ៉ាងខ្លំាង ពីសំណាក់ប្រជាជនចិន នេះក៏ព្រោះតែគេ
គិតថា វាគឺជាកេរិ៍ដំណែលដ៏ម៉ត់ម៉ង ដែលដូនតារបស់ពួកគេ បន្សល់ទុកអោយ៕
ដោយ៖ វត្ដី
ប្រភព៖ dailymail