CamNews

គ្រោះថ្នាក់ 

វីដេអូ៖ ផ្អើលឆោឡោពេញមាត់សមុទ្រ ខណៈមានក្មេងប្រុសម្នាក់លង់ទឹក

 
ញូវសេឡែន៖ នៅពេលដែលគេបង្ហោះរូបវីដេអូ ទៅក្នុងអ៊ីនធ័រណេត នៃការជួយសង្រ្គោះ
ក្មេងប្រុសម្នាក់ ដែលបានលង់ទឹកសមុទ្រ ពីក្រុមអ្នកទេសចរណ៍ ដោយពួកអ្នកទេសចរណ៍
បានស្រាក់ដៃគ្នាជាខ្សែ ក្នុងការជួយសង្រ្គោះនោះ គឺបានធ្វើអោយមនុស្សជាច្រើនមានការ
ភ្ងាក់ផ្អើលយ៉ាងខំា្លង និងធ្វើការស្ងើចសរសើរដល់ក្រុមអ្នកទេសចរណ៍ផងដែរ។



តាមការអោយដឹងពីក្រុមអ្នកទេសចរណ៍ បានអោយដឹងថា ក្មេងប្រុសដែលបានលង់ទឹកនោះ
គឺមានឈ្មោះ Joshua McQuoid មានវ័យ ១២ឆ្នាំ រស់នៅក្នុងទីក្រុង Napier ប្រទេសញូវសេ
ឡែន។ ទោះបីជាយ៉ាងណា ក៏ក្មេងប្រុសម្នាក់នោះ ត្រូវបានជួយសង្រ្គោះពីជនជាតិអាឡឺម៉ង់
ម្នាក់ និងដោយមានការចូលរូមពីក្រុមប៉ូលីស និងភ្ងៀវទេសចរណ៍ជាច្រើននាក់ផងដែរ។



លោក Bailey ដែលជាអ្នកជួយសង្រ្គោះក្មេងប្រុសនោះដោយផ្ទាល់ បាននិយាយថា ដោយសារ
តែទឹករលកខំា្លងពេក ទើបមានការពិបាក ក្នុងការជួយក្មេងប្រុសនោះអោយបានលឿន ហើយ
ដោយឃើញមានការលំបាកបែបនេះ ក៏មានមនុស្សជាច្រើននាក់ បានមកស្រាក់ដៃគ្នា ដើម្បី
ជួយក្នេងប្រុសនោះ ពីក្នុងទឹក។

ម្ដាយរបស់ក្មេងប្រុលង់ទឹក គឺនាង Kath Karu បាននិយាយថា នៅពេលដែលកូនប្រុសរបស់
គាត់ លើកចេញពីក្នុងទឹកសមុទ្រនៃឆ្នេរ Napier Marine Parade គឺគេនៅសន្លប់នៅឡើយ។ ដូ
ច្នេះ ពេលនេះ កូនប្រុសគាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យហើយ។ គាត់ក៏សូមអរគុណដល់
ភ្ងៀវទេសចរណ៍ទាំងអស់ និងប៉ូលីសផងដែរ ដែលបានជួយកូនប្រុសគាត់​ អោយមានជីវិត។ នេះ
ជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail

 


Tags: unbelievable boy Newzealand