អង់គ្លេស៖ ក្រុមហ៊ុនផលិតរថយន្ត Bentley Mulsanne បានឌីហ្សាញគ្រឿងខាងក្នុងឡាន ដែលអាចឲ្យអ្នកជំនួញទាំងឡាយធ្វើការនៅពេលធ្វើដំណើរបាន។
ការរចនាគ្រឿងខាងក្នុងឡានត្រូវបានបំពាក់ទៅដោយប្រព័ន្ធ Wi-Fi ទូរទស្សន៍ wireless
keyboards ដែលអាចប្រើជាមួយ iPads និងប្រអប់ដាក់ Mac Mini និង iPod ដែលអាចបំរើ
ជាremote controle និងស្តាប់កំសាន្តតន្ត្រីបាន និងមានប្រព័ន្ធ Bluetooth និងរន្ធដោយអគ្គិសនី។
Bentley មិនទាន់បានកំណត់តម្លៃរបស់ ការឌីហ្សាញគ្រឿងខាងក្នុងឡាននេះនៅឡើយទេ
។ ការឌីហ្សាញ ត្រូវបានដាក់បង្ហាញនៅ Frankfurt Motor Show៕
ដោយ៖ តុលា
ប្រភព៖ dailymail