សព្វថ្ងៃនេះ Facebook គឺជាបណ្តាញសង្គម មួយដ៏ធំដែល បានគ្របដណ្តប់ អ្នកប្រើប្រាស់ទូទាំង ពិភពលោក មិនថាអ្នកប្រើ កុំព្យូទ័រ ឬទូរស័ព្ទ ។ បច្ចុប្បន Facebook មានកម្មវិធី ២ សំរាប់ទូរស័ព្ទទី ១ គឺ Facebook App ដែលអាចអោយ យើងឆែកមើល Facebook របស់យើង ហើយថែមទាំង អាចទទួលឬ ឆ្លើយឆ្លងសារ បានទៀតផង ចំណែកទី ២ គឺជា Facebook Messenger ដែលជាកម្មវិធី អាចអោយអ្នក ប្រើប្រាស់ ផ្ញើរសារឬ ទទួលសាររបស់ Facebook លឿនជាង Facebook ធម្មតា ។
ថ្មីៗនេះ Facebook ចាប់ផ្តើម ជូនដំណឹងទៅ អ្នកប្រើប្រាស់នៅ បារាំង អង់គ្លេស និងប្រទេសមួយ ចំនួន ទៀតនៅអឺរ៉ុប អោយបានជ្រាបថា អ្នកប្រើប្រាស់ ទាំងអស់នឹងមិនអាច ទទួលសារ ឬឆ្លើយតបសាររបស់អ្នក តាមកម្មវធី Facebook App ធម្មតាទៀតឡើយ ។ ប្រសិនបើ ចង់ទទួលឬ ឆ្លើយតបសារ អ្នកប្រើប្រាស់ត្រូវ ដាក់កម្មវិធី Facebook Messenger ដើម្បីអាចទទួល ឬឆ្លើយតបសារបាន ។ សេចក្តីប្រកាសនេះ បានធ្វើអោយ អ្នកប្រើប្រាស់ ជាច្រើនមានការ ភ្ញាក់ផ្អើលថា ហេតុអ្វី បានជា Facebook ធ្វើបែបនេះ?
បើតាមសំដី អ្នកតំណាង របស់ Facebook បានអោយដឹងថា ការធ្វើបែបនេះ គឺដើម្បីចង់អោយ អ្នកប្រើប្រាស់ទាំងអស់ បានប្រើប្រាស់ ការទទួល និងផ្ញើរសារ បានលឿនជាងមុន ហើយអាចស្គាល់ និងប្រើប្រាស់ កម្មវិធីជាច្រើន ដូចជា ការផ្ញើរសំលេង និងខលដូចទូរស័ព្ទ ទៀតដែលក្រុម Facebook បានខំប្រឹង ប្រែងធ្វើឡើង ។
គួរបញ្ជាក់ ផងដែរថា Facebook ត្រូវបានប្រជែង ដោយក្រុមហ៊ុន ផលិតកម្មវិធី ផ្ញើរសារដូចជា Snapchat និង Line ជាដើមដែល កំពុងតែមានភាព ពេញនិយម ។ ការបង្ខំអោយ អ្នកប្រើប្រាស់ ដាក់បញ្ចូលកម្មវិធី Facebook Messenger នេះវាអាចជួយ អោយអនុភាព របស់ Facebook សាយភាយ និងប្រជែងជាមួយ ក្រុមហ៊ុនផ្សេងទៀត ។ តែការបង្ខំបែបនេះ ក៏ជះឥទ្ធិពល ដល់អារម្មណ៍ ទស្សនិកជនផងដែរ ព្រោះថា ការប្រើប្រាស់ កម្មវិធី ២ ផ្សេងគ្នាបែប ពិតជាមានការ ធុញទ្រាន់ណាស់ ។ យ៉ាងណាមិញ អ្នកជំនាញ មួយចំនួនបាន និយាយថា រឿងនេះ ច្បាស់ជាមាន ការទាក់ទងជាមួយ និងការទិញ កម្មវិធី Whatsapp របស់ Facebook កាលពីប៉ុន្មានខែមុន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ reuters