ក្មេងប្រុសម្នាក់រស់នៅទីក្រុង Shanghai ប្រទេសចិន បានរងគ្រោះព្រោះកំប៉ុង Pepsi បានផ្ទុះនៅ
ពេលដែលគេយកមកគាស់បណ្ដាលអោយខ្ទាត មកប៉ះថ្ពាល់ក្មេងប្រុសរូបនេះរយៈយ៉ាងធំ ដែល
ហេតុការណ៍នេះបានកើតឡើងកាលពីចុងសប្ដាហ៍កន្លងមកនេះ។
ការផ្ទុះកំប៉ុង Pepsi នេះបានបន្សល់នូវថ្នេរដេរចំនួន ៣១ ថ្នេរដល់ក្មេងប្រុសកំសត់រូបនេះតែយ៉ាង
ណាគេមានសំណាងណាស់ ដែលមិនប៉ះពាល់ដល់ភ្នែក។ គួរប្រាប់អោយដឹងផងដែរថា Pepsi
ដែលគេយកមកគាស់នៅគឺវានៅក្នុងសីតុណ្ហភាពក្បែរកក ដែលបណ្ដាលអោយវាវីក ហ្គាស ខ្លាំង
នៅពេលដែលត្រូវក្ដៅ។
ខាងក្រុមគ្រួសារក្មេងរងគ្រោះបានធ្វើរបាយការណ៍ដាក់ទៅក្រុមហ៊ុនទឹកក្រូច Pepsi ហើយតែមិន
ទាន់មានចម្លើយតបនោះទេ។ ជាមេរៀនអ្នកទាំងអស់គ្នាគួរណាប្រយ័ត្នមុនពេលគាស់គំរបកំប៉ុង
ទឹកក្រូចជាពិសេសកុំដាក់វានៅកន្លែងបង្កកទឹកអោយសោះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz