CamNews

យន្តហោះ 

កំណែយន្ដហោះ Boeing F/A-18E ថ្មីត្រូវបានលក់ឱ្យជប៉ុន



បន្ទាប់ពី Australia ប្រទេសជប៉ុនអាចនឹងក្លាយជាម្ចាស់នៃយន្ដហោះច​ម្បាំងពហុមុខងារ F/A-18E Super Hornet កំណែថ្មី។

កាលពីថ្ងៃទី២៧កញ្ញាឆ្នាំ២០១១ ក្រុមហ៊ុន Boeing របស់កងទ័ពជើងទឹកអាមេរិកបានប្រកាស
ជាផ្លូវការថានឹងផ្តល់យន្ដហោះ F/A-18E Super Hornet Block II ដ៏ទំនើប​ទៅឱ្យជប៉ុន។

ខែមេសាឆ្នាំ២០១១ រាជរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ខ្លួនបានចាប់ផ្ដើមធ្វើប្រជាមតិគម្រោងការយន្ដហោះចម្បាំងជំនាន់ថ្មីបន្ទាប់ពី F-X. F/A-18E Super Hornet Block II ដែលទិញមកពី
អាមេរិក គឺជាប្រភេទយន្ដហោះចម្បាំងថ្មីបំផុតរបស់អាមេរិកដែលត្រូវបានធ្លងកាត់ការសាក
ល្បងប្រយុទ្ធពិតៗនៅសមរភូមិ។

Mike Denton អគ្គនាយកក្រុមហ៊ុន Boeing ជប៉ុន បានមានប្រសាស្រ្ដថា Super Hornet គឺជា
យន្ដហោះចម្បាំងពហុមុខងារនិងទំនើបបំផុតនាពេលបច្ចុប្បន្ន វានឹងជួយឱ្យកម្លាំងការពារដែន
អាកាសជប៉ុនមានសមត្ថភាពប្រយុទ្ធខ្ពស់មិនធ្លាប់មានពីមុនមក។

ក្នុងកិច្ចព្រមព្រៀងទិញដូរយន្ដហោះចម្បាំងលើកនេះ Super Hornet នឹងធានានូវរយៈពេល
និងតម្លៃសម្រាប់រដ្ឋាភិបាលជប៉ុន ដូច្នេះយន្ដហោះពហុមុខងារនេះនឹងអាចត្រូវបានបែងចែង
ទៅឱ្យកងទ័ពការពារដែនអាកាសរបស់ជប៉ុន។

កំណែ Super Hornet ដែលលក់ទៅឱ្យជប៉ុនលើកនេះត្រូវបានអភិវឍ្ឍយោងទៅតាម F/A-18E/F ដែលអាមេរិកបានបែងចែកទូទាំងពិភពលោក។មុននេះ ទ័ពអាកាសរបស់ Australia
ធ្លាប់បានទិញ F/A-18F ចំនួនជាច្រើនគ្រឿង ក្នុងនោះមាន២០គ្រឿងត្រូវបានប្រគល់និងធ្វើ
ប្រតិបត្តិការនៅ Amberley រដ្ឋ Queensland រីឯ៤គ្រឿងផ្សេងទៀតនឹងត្រូវប្រគល់ក្នុងឆ្នាំនេះ។

Super Hornet ដែលផលិតដោយក្រុមហ៊ុន Boeing គឺជាយន្ដហោះចម្បាំងពហុមុខងារ វាហាក់
ដូចជាអាចទទួលមុខងារយុទ្ធសាស្រ្ដទាំងអស់ក្នុងសង្គ្រាម រួមទាំងការដណ្ដើមអទិភាពនៅលើ
អាកាស ការវាយប្រហារទាំងយប់ថ្ងៃដោយអាវុធនិងចំគោលដៅ ប្រព័ន្ធប្រយុទ្ធទំនើប ប្រើកាំ
ជ្រួចលើអាកាសរយៈចម្ងាយខ្លី ការពារដែនអាកាសកៀបសង្កត់គូបដិបក្ស វាយប្រហារលើ
សមុទ្រ ស៊ើបការណ៍ ត្រួតពិនិត្យលើអាកាសនិងចាក់ប្រេងលើអាកាសផងដែរ។

Boeing F/A-18E/F Super Hornet គឺជាយន្ដហោះចម្បាំងដែលធ្វើសកម្មភាពលើនាវាផ្ទុកយន្ដ
ហោះ វាគឺជាយន្ដហោះវាយប្រហារលេខ១។យន្ដហោះនេះត្រូវបានដំណើរការក្នុងជួរកងទ័ព
ជើងទឹកអាមេរិកតាំងពីឆ្នាំ១៩៩៩ F/A-18E/F Super Hornet មានទំហំធំនិងទំនើបជាងច្រើន
បើធៀបនឹង F/A-18C/D Hornet។

កម្រិតបច្ចេកវិទ្យារបស់ Boeing F/A-18E Super Hornet ៖

- បុគលិក : ១នាក់។

- បណ្ដោយ : 18,31 m​ ។
- ស្លាប : 13,62 m។
- កម្ពស់ : 4,88 m។
- ទំហំ : 46 m[SUP]2 [/SUP]។
- ទម្ងន់ខ្លួនទទេ : 13.864 kg។
- ទម្ងន់ពេលហោះឡើង : 21.320 kg។
- ទម្ងន់ច្រើនបំផុតពេលហោះឡើង: 29.900 kg។
- ម៉ាស៊ីន : 2 x ម៉ាស៊ីនប្រតិកម្ម General Electric F414-GE-400, កម្លាំងរុញច្រានក្នុងម៉ាស៊ីន១គ្រឿង 14.000 lbf (62 kN) ការដុតប្រេងលើកទីពីរគឺ 22.000 lbf (98 kN)។
- អាចផ្ទុកប្រេងនៅខាងក្នុង : 6.530 kg។
អាចផ្ទុកប្រេងនៅខាងក្រៅ : 5 x ធុង 480 gallon សរុបគឺ 7.430 kg។
- ល្បឿងខ្ពស់បំផុត : 1.680 km/h។
- រយៈចម្ងាយ : 1.095 km។
- រង្វង់ប្រតិបត្តិការ : 278 km។
- ហោះត្រង់ទៅលើ : 15.000 m។
- អាវុធ : កាណុងស្វ័យប្រវត្តិ 20 mm M61A1/A2 Vulcan; ធ្នើរព្យួរអាវុធ ១១កន្លែង មានបំពាក់កាំជ្រួច (AIM-9 Sidewinder, AIM-120 AMRAAM, AIM-7 Sparow, AGM-84 Harpoon, AGM-88 HARM, AGM-65 Maverick) និង គ្រាប់បែក (AGM-154 Joint Standoff Weapon, JDAM, Paveway, Mk 80, Mk-20 Rockeye, CBU) ៕





Tags: