CamNews

តារា 

ថន លក្ខិណា អួត​រឿង​មមាញឹកការងារ គ្មាន​ពេល​ដើរ​លេង

ភ្នំពេញៈ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលកន្លងទៅថ្មីៗនេះ គេសង្កេត ឃើញ ថាមិនសូវ ឃើញមានវត្តមាន តារាប្រុសស្រីល្បីឈ្មោះកូនកាត់ចិន ធ្វើដំណើរកម្សាន្ត ទៅតាម រមណីយដ្ឋានច្រើនកុះករ ដូចរាល់ឆ្នាំនោះទេ រហូតដល់ធ្វើឲ្យទស្សនិកជនមួយចំនួន មានការ ងឿងឆ្ងល់ និងគិតថាទំនងជា តារាទាំងអស់នោះកាក់កប់ និងការងារដល់ភ្លេច រឿង ដើរលេង និង មានមតិខ្លះទៀតសង្ស័យថា ទំនងជាមានបញ្ហា ខាងផ្នែកសេដ្ឋកិច្ច ហើយបាន ជាមិនចេញដើរ លេងបែបនេះ ។

ទាក់ទងនឹងចម្ងល់នេះ បានត្រឹមតែជាសំនួរ គ្មានចម្លើយតែប៉ុណ្ណោះ ព្រោះថាគ្មានអ្នក តារាប្រុស ស្រីល្បីឈ្មោះណាមួយ ចេញមុខបកស្រាយនោះទេ ទើបតែពេលនេះគេបាន ឃើញតារា សម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា ថន លក្ខិណា បានចេញមុខ បកស្រាយ ជាសាធារណៈថាការដែល នាងមិនបានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាន នៅក្នុងឱកាស បុណ្យចូលឆ្នាំចិន-វៀតណាម នេះ ព្រោះតែនាងមានជាប់ដៃ ជាមួយការងារ គ្មានពេលទំនេរ ។

ពិធីការិនីសម្បូរសំណើច កញ្ញា ថន លក្ខិណា បានប្រាប់នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ឲ្យដឹងថា “ថ្ងៃនេះអត់បានទៅណាទេ ទុកកម្លាំងសំរាប់ថ្ងៃស្អែក ដើម្បីធ្វើដំណើរទៅ ខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីប្រគុំតន្រី្តខារ៉ាបាវ និងធ្វើការជាច្រើនទៀត ” ។

ជាមួយគ្នានោះ សូម្បីតែអ្នកនៅជិតខ្លួន នាងក៏បានលួចបង្ហើបប្រាប់ឲ្យដឹងដែរថា នៅរយៈពេល ប៉ុន្មានខែចុងក្រោយនេះ លក្ខិណា មានការរវល់ច្រើន ជាមួយការងារជាពិសេស ចុះខនសឺត តាម ខេត្ត និងកាន់កម្មវិធី នៅស្ថានីយទូរទស្សន៍អត់ មានពេលទំនេរទេ ហើយកាលពីបុណ្យ ចូលឆ្នាំ ចិន នាងក៏គ្មានពេលដើរ លេងទៅណាមកណាទេ ព្រោះថានាងមាន ការហត់នឿយ ស្ទើរគ្មាន ពេលសម្រាក់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Thorn Leakhena Entertainment Khmer Super Star MC TV Actress ថន លក្ខិណា