ព័ត៌មានរូបភាព ៖ ជាការពិត ក្រុមមនុស្សមួយចំនួនមានការកោតសរសើរថាវាគឺជាការច្នៃប្រ
ឌិត ដោយឡែកក្រុមមនុស្សមួយចំនួនផ្សេងទៀតបែរជាមានការរិះគន់ទៅវិញ ពោលគឺ ទាក់
ទិនទៅនឹងរូបរាងនៃសំណង់អាគារ ដែលសំកាំងខ្លួនឡើងនៅក្នុងប្រទេសចិន។ គួររំឭកផង
ដែរ ពិភពលោកយើងសព្វថ្ងៃនេះ ពិតជាមានការរីកចម្រើនគួរអោយកត់សម្គាល់ ខណៈ
ពេលដែលសំណង់អាគារខ្ពស់ៗ ត្រូវបានគេសាងសង់ឡើង ស្ទើរតែពាសពេញពិភពលោក
ជាពិសេសនៅតាមបណ្តាប្រទេសអភិវឌ្ឈន៍ ។ ជាមួយនឹងសិល្បៈ នៃការប្រកួតប្រជែងសាង
សង់អាគារខ្ពស់ ក្នុងនោះរូបរាង ក៏ត្រូវបានគេយកចិត្តទុកដាក់ ជាសំខាន់ផងដែរ ក្នុងការ
ទាក់ទាញចំណាប់អារម្មណ៍។
យ៉ាងណាមិញ ឆ្លៀតនៅក្នុងឱកាសនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍
មិត្តអ្នកអានទាំងអស់គ្នា ងាកក្រឡេកមកមើលនូវព័ត៌មានរូបភាព ស្តីពី បណ្តាសំណង់អា
គារមាន រូបរាងចម្លែកៗបំផុត ដែលសំកាំងខ្លួននៅក្នុងប្រទេសមហាអំណាច តំបន់អាស៊ី
នោះគឺ ប្រទេសចិន។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បណ្តារូបភាព ដែលមានជា
បន្តបន្ទាប់នៅខាងក្រោមនេះ ទាំងអស់គ្នាណា៎ ៖
សំណង់អាគារ Xingchuang Tower មានទីតាំងនៅក្នុងក្រុងប៉េកាំង ប្រទេសចិន
សំណង់អាគារ Fangyuan Tower មានទីតាំងនៅក្នុងខេត្ត Liaoning ប្រទេសចិន ។
សំណង់អាគារចម្លែក មានរាងដូចបៀរម៉ាជាំង ស្ថិតនៅក្នុងក្រុង Chongqing
សំណង់អាគារចម្លែក មានរាងដូចថាសហោះ ស្ថិតនៅក្នុងក្រុង Chongqing
ដោយឡែក សំណង់អាគារមួយនេះ ក៏ត្រូវបានគេចាត់ចូលជាសំណង់អាគារ មានរូបរាង
ប្លែកផងដែរ ដោយបានសំកាំងខ្លួននៅក្នុងក្រុង Chongqing ប្រទេសចិន ៕
* ព័ត៌មានរូបភាពផ្សេងទៀតៗ ដែលមិត្តអ្នកអាននិយមគាំទ្រ មាននៅខាងក្រោម ៖
- បណ្តារូបភាព រុក្ខវិថីស្រស់ៗស្អាតបំផុត មកពីជុំវិញ ពិភពលោក
- មើលអោយជាក់ សឹមញាក់ចិញ្ចើម តិចថាជា រូបភាព "ក្តៅភ្នែក" ទៅ
- បណ្តារូបភាព ការចាក់សាក់លើសក់ ចម្លែកៗបំផុត មកពីជុំវិញពិភពលោក
- តោះទៅមើល កម្រងរូបភាព ស្តីពី ការច្នៃម៉ូតរោមសត្វចិញ្ចឹមៗ ចម្លែកៗបំផុត មកពីជុំ
វិញពិភពលោក
ដោយ ៖ ពិសី
ប្រភព ៖ chinadaily