“រាជបុត្រា ចម្រៀងប៉ប់” Justin Bieber ថ្មីៗនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
នៅលើកញ្ចក់ទូរទស្សន៍ និងបានបង្ហើបពីកម្រិតតម្លៃដ៏កំពូល ដែលតារារូបនេះបានដាក់
ចេញ ក្នុងការស្រាតនៅលើឆាក។
Justin Bieber គឺជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី BBC Radio 1 ដែលដឹកនាំដោយ Greg
James ។ បញ្ហានេះបានកើតឡើងនៅពេលពិធីករ Greg James បានសួរទៅកាន់ Bieber
ថា “នឹងត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីបានឃើញ Bieber ស្រាតនៅលើឆាក”។ ជាមួយនឹង
៥០លានដុល្លារ ដែលលើកឡើងដោយ James លើកដំបូង Justin Bieber បានប្រកែក។
ក្រោយមក ពិធីករនេះបានដំឡើងថ្លៃដល់ ១០០លានដុល្លារ ១,០០០លានដុល្លារ ប៉ុន្ដែ កំពូល
តារាចម្រៀងនេះ នៅតែគ្រវីក្បាល។
ចុងក្រោយ ពិធីករនេះ បានដំឡើងថ្លៃដល់ ២៥,០០០ លានដុល្លារ ពេលនោះទើប Justin បាន
បញ្ចេញសម្លេងបន្ដិច ដោយនិយាយថា “អាច”។
ជាមួយនឹងតម្លៃខាងលើ ការស្រាតនៅលើឆាករបស់ Justin Bieber ប្រាកដជាមិនអាចកើតមាន
ឡើងនោះទេ។ ចំពោះអ្នកវិញ ប្រសិនមានគេអោយប្រាក់ ១ សែនដុល្លារ តើអ្នកហ៊ានស្រាត នៅ
លើឆាកសំដែង ដែរឬទេ?
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14